រមណីដ្ឋានប្រាសាទព្រះគោ ស្ថិតនៅក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះតាមទូក ដោយឆ្លងកាត់ទន្លេ សេកុង និងទន្លេមេគង្គដែលជាចំនុចប្រសព្វគ្នា មានទឹកហូរ ខ្មួលខ្មាញ់។ ប្រសាទព្រះគោ គឺជារមណីដ្ឋានប្រវត្តិសាស្រ្តមួយដ៏មានសារៈសំខាន់នៃខេត្តស្ទឹងត្រែងដែលត្រូវបាន កសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិសចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ប្រាសាទព្រះគោត្រូវបានកសាងឡើងក្នុងរចនាបថឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។

ចំណែកផ្នែកដទៃទៀតដែលមានប្រាសាទជាច្រើនត្រូវបានកសាងជុំវិញព្រះវិហារត្រូវបានរលំដួលបាក់បែកអស់ហើយ។ មានផ្នែកជាច្រើននៃតួប្រាសាទដែលត្រូវបានរលំធ្លាក់និងនៅរាយប៉ាយ ជុំវិញទីនោះហើយនៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរឆ្លងកាត់ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយគ្មានបាក់បែកលើកលែងតែធ្នឹម និងគ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។
នៅខាងមុខប្រាសាទ មានបដិមារូបព្រះគោ និងមានរូបមេគោមួយដ៏ធំ សក្តិសិទ្ធិ ហើយនោះជាហេតុផលមួយ ដែលនាំឲ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា "ប្រាសាទព្រះ គោ" ។

នៅផ្នែកខាងកើតនៃរូបបដិមាករព្រះគោ ដែលមានទំហំ១០មការ៉េសម្រាប់លេងវាយខែលដែលជាល្បែងប្រជាប្រិយខ្មែរមួយតែង តែលេងជារៀងរាល់ឆ្នាំនៅក្នុងរដូវចូលឆ្នាំខ្មែរដែលមានរយៈពេល ៤ថ្ងៃ និងបីយប់ហើយជាធម្មតាល្បែងប្រជាប្រិយនេះត្រូវបានគេលេងក្នុងពេលរសៀល។ ល្បែងវាយខែលជាល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ នៅក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ។

ផ្នែកនៃប្រាសាទព្រះគោ បានស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបូរិវ៉ាត់ ដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia