អ្នកប្រើប្រាស់ iPhone នឹងសប្បាយរីករាយ ជាមួយនឹងកាមេរ៉ា ដែលនឹងត្រូវបំពាក់លើ iPhone
ថ្មីបំផុតរបស់ Apple នោះគឺកាមេរ៉ា 13MP ។

យោងតាមសេចក្ដីរាយការណ៍ថ្មីមួយ បានឱ្យដឹងថា កាមេរ៉ា iPhone 6 នឹងត្រូវបានបំពាក់ប្រព័ន្ធ
រីសូលូសឹន ឡើងដល់ 13MP ប្រើប្រាស់សេនសឺរ Exmor IMX220 របស់ Sony ។ ប្រភពព័ត៌មាន
ក៏បានឱ្យដឹងថា សេនសឺរនេះ ក៏នឹងត្រូវក្រុមហ៊ុន Sony បំពាក់លើស្មាតហ្វូនលំដាប់ខ្ពស់បំផុត
របស់ខ្លួន ដែលមានឈ្មោះថា Xperia Z3 ប៉ុន្ដែ កាមេរ៉ារបស់ Xperia Z3 នឹងមានរីសូលូសឹន
20MP ។ ប្រព័ន្ធសេនសឺរនេះ មានទំហំ 1/2.3” និងមានសមត្ថភាពថតសកម្មភាព Full HD
1080p 3840x1080 ។

គួរបញ្ជាក់ថា ចាប់តាំងពីម៉ូដែល iPhone 4s រហូតមកដល់កំណែបច្ចុប្បន្ន គឺ iPhone 5s ក្រុមហ៊ុន
Apple តែងតែចេះធ្វើឱ្យទូរស័ព្ទ និងកាមេរ៉ា មានតុល្យភាពនឹងគ្នា នៅពេលបំពាក់រីសូលូសឹន
សមល្មមនឹងម៉ូដែលទូរស័ព្ទននិមួយៗ គឺខ្ពស់បំផុតត្រឹម 8MP ប៉ុន្ដែ វាត្រូវបានអ្នកប្រើប្រាស់វាយ
តម្លៃខ្ពស់ ដោយសារថា វានាំមកនូវបទពិសោធដ៏អស្ចារ្យ សាមញ្ញ និងងាយស្រួលប្រើប្រាស់។

ជាមួយនឹងរីសូលូសឹន 13MP អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធថ្មី ដែលអស្ចារ្យជាងបច្ចុប្បន្ន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ibtimes/tech