ភ្នំពេញ ៖ យុវជនម្នាក់ បានបែកក្បាល ស្លាប់ភ្លាមៗ នៅខាងក្រោមកង់ រថយន្តដឹកសំរាម ក្រុមហ៊ុន ស៊ីនទ្រី ក្រោយពីជនរងគ្រោះរូបនេះ បានដួលម៉ូតូ ហើយខ្ទាតចូលខាងក្រោម កង់រថយន្ត បន្ទាប់ពី បើកម៉ូតូ ទាក់ដៃចង្កូតគ្នា និងបណ្តាលឲ្យ យុវជន២នាក់ ផ្សេងទៀត រងរបួសធ្ងន់ កាលពីវេលា ម៉ោងប្រមាណ ១២៖០០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ តាមផ្លូវលេខ២៧១ ត្រង់ច្រកផ្លូវចូលផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សេចក្តីរាយការណ៍ ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-2606 ធ្វើដំណើរតាមផ្លូវ លេខ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ ស្រាប់តែទាក់ដៃគ្នាចង្កូត មួយគ្រឿងទៀត ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-4693 បណ្តាលឲ្យដួល ហើយយុវជនម្នាក់ បានខ្ទាតចូលក្រោម កង់រថយន្ត កិនបែកក្បាលខ្ទេច ស្លាប់ភ្លាមៗតែម្តង ។ ដោយឡែក យុវជន២នាក់ផ្សេងទៀត បោក ក្បាល នឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ និង សពយុវជនម្នាក់ទៀត ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល