(អាមេរិក)៖ កំពូលតារាសម្ដែងស្រីនាង Angelina Jolie និងស្វាមី លោក Brad Pitt បានសម្រេចចិត្តផ្ដាច់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេហើយ ដោយខាង នាង Angelina Jolie ជាអ្នកដាក់ពាក្យបណ្ដឹង សុំលែងលះ។ នេះបើតាមការចុះផ្សាយរបស់ស្ថានីទូរទស្សន៍ CNN នៅមុននេះបន្តិច នាយប់ថ្ងៃអង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីថ្លៃងការណ៍មួយ ដែលសារព័ត៌មាន Reuters ទទួលបានមេធាវីរបស់ Angelina Jolie លោក Robert Offer បាននិយាយថា«ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីសុភមង្គលគ្រួសារ ហើយគាត់ក៏មិនធ្វើអត្ថាធិប្បាយអ្វីដែរ ក្រៅតែពីស្នើឱ្យគ្រួសារផ្ដល់ជីវិតឯកជន នៅពេលនេះ»។

ដោយឡែកបើយោងតាម TMZ reports នៅក្នុងពាក្យបណ្ដឹងសុំលែងលះនាង Angelina Jolie ក៏បានរៀបរាប់ផងដែរ ពីការរស់នៅមិនចុះសម្រុងគ្នា ជាមួយនឹងស្វាមី ព្រមទំាងមិនបានស្នើថែរក្សាកូន៦នាក់ ជារូបវ័ន្តបុគ្គលនោះទេ ក៏ប៉ុន្តែត្រូវមើលថែរួមគ្នាដោយស្របច្បាប់។ មិនតែប៉ុណ្ណោះ នាងក៏មិនបានទាមទារអាហាររូបត្ថម្ភដែរ ហើយបានបញ្ជាក់ថា កាលបរិច្ឆេទនៃការចែកផ្លូវគ្នា គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

សូមជំរាបថា នាង Angelina Jolie និងស្វាមី លោក Brad Pitt បានរៀបការនឹងគ្នា បន្ទាប់ពីចំណាយពេលទាក់ទងគ្នាយ៉ាងយូរ នៅក្នុងខែសីហា ឆ្នាំ២០១៤៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង