ភ្នំពេញ : លោក សែម គន្ធា នាយរងការិយាល័យ ចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៥នេះ កម្លាំងរបស់លោក បានបញ្ជូន អ្នកបើករថយន្ត Audi ម្នាក់ ទៅតុលាការ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៏ បុកម៉ូតូរឺម៉ក់កង់បី បណ្តាលអោយរងរបួសធ្ងន់។

សូមបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច មុខសណ្ឋាគារស ភូមិ៥ លើផ្លូវលេខ២១៧ ខ្វែងផ្លូវលេខ៩៣ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា បង្កដោយរថយន្តម៉ាក Audi ពណ៌ស ពាក់ផ្លាកលេខ ភ.ព ២AC:៤៣៩២ បានបុករឺម៉កកងបីម៉ាក Citi កូរ៉េពណ៍ក្រហម ពាក់ផ្លាកលេខ ភ.ព ១AMៈ៣៤ ៩៧ បណ្តាលអោយ អ្នកបើករឺម៉ក រងរបួសធ្ងន់ សម្រាកនៅមន្ទីពេទ្យ កាលម៉ែត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល