កុលសម័្ពន្ធ Dani នៅល្អាងភ្នំBaliem លើកោះ West Papua New Guinea របស់Indonesia នេះ ត្រូវបានរកឃើញកាលពីឆ្នាំ១៩៣៨ដោយជនជាតិហូឡង់ម្នាក់។ ប៉ុន្តែទោះបីជា ពិភពលោក កំពុងអភិវឌ្ឍមិនឈប់ឈរក៏ដោយ ក៏កុលសម័្ពន្ធនេះ នៅតែរស់នៅតាមរបៀប មនុស្សព្រៃ
ដដែល រក្សារអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន។ គេរស់នៅក្នុងផ្ទះប្រក់ស្បូវ អាក្រាត ហើយរកស៊ីដោយប្រមាញ់សត្វ។ មតេយ្យកា នៅមានសុពលភាពក្នុងកុលសម័្ពន្ធនេះ ស្ត្រី
ជាអ្នកដាំដុះ ធ្វើម្ហូប ថែទាំកូន។ បុរសមានការងារតែមួយគឺប្រមាញ់សត្វ និងស្វែងរកម្ហូប។
ពីមុន ជនជាតិ Dani ក៏មានទំនៀមទំលាប់ ប្រមាញ់ក្បាលមនុស្ស។ គេប្រយុទ្ធជាមួយនឹង
កុលសម្ព័ន្ធផ្សេង កាត់ក្បាលសត្រូវ ហើយដាក់តាំងតំណាងលទ្ធផលនៃការឈ្នេះ។ ក៏ប៉ុន្តែ
រដ្ឋាភិបាល Indonesia បានបង្ខំ បង្កសម្ពាធ ដើម្បីលុបទំនៀមទំលាប់នេះចោល។
សំលៀកបំពាក់របស់បុរស Dani ក៏ប្រហែលជាពិសេសជាងគេបំផុតក្នុងលោក។ គេប្រើផ្លែ
ឃ្លោក ដើម្បីទុក"ប្អូន"។ បុរសៗ មានចំណង់ចំណូលចិត្តផ្សេងៗគ្នា។ មានអ្នកទុក"ប្អូន"
របស់គេនៅក្នុងផ្លែឃ្លោកតូចមួយ ក៏មានអ្នកប្រើផ្លែឃ្លោកវែងៗ ឬក៏មានអ្នកប្រើផ្លែឃ្លោកធំៗ
អាចដាក់ទាំង"ប្អូន" ទាំងសត្វមាន់ និងសត្វដែលប្រម៉ាញ់បាន។
បុរស Dani ជាមួយនឹងការដាក់"ប្អូន" ក្នុងផ្លែឃ្លោក
អ្នកមួយចំនួនចូលចិត្តប្រើផ្លែឃ្លោក វែង និងមួយចំនួនចូលចិត្តផ្លែឃ្លោកធំ
ស្ត្រី Dani ស្លៀកសំពត់ ធ្វើពីស្មៅ។ ៤ឆ្នាំគេស្លៀកសំពត់ស្មៅថែមមួយជាន់។ មានន័យថា ដល់ពេលបានអាយុ ១៦ឆ្នាំ គេស្លៀកសំពត់៤ជាន់។ ស្រ្តី Dani ក៏មានចំណង់ចំណូលចិត្ត
សាក់ទ្រូងផងដែរ។ គេសុខចិត្ត ទ្រាំឈឺដើម្បីមានដើមទ្រូងស្អាត អួតនឹងអ្នកដទៃ។
ប្រភព៖ vtc
ដោយ៖ ណាវី