ស្វាយរៀង ៖ រថយន្តដឹក កម្មករ កម្មការិនីរោង ចក្រកាត់ដេរ ប្រមាណជិត១០០នាក់ បានរងរបួស ធ្ងន់និងស្រាល សន្លប់ ដោយសារតែរថយន្ត បែងកង់ក្រឡាប់ ធ្លាក់ផ្លូវ កាលពីវេលាម៉ោង៦និង ១៥នាទី ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាល ខេត្តស្វាយរៀង បានឲ្យដឹងថា រថយន្តដឹកកម្មករ ខាងលើ ចេញពីភូមិប្ញស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ទៅធ្វើការនៅរោងចក្រស៊ីកូ ផលិត សម្លៀកបំពាក់ហែលទឹកក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត។

លោកឧត្តមសេនីយ៍ បានបន្តថា រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0416 ដឹកកម្មករ កម្មការិនី៨៦នាក់ ។

លោកឧត្តមសេនីយ៍បានបន្តថា ក្នុងចំណោមទកម្មករកម្មការិនីទាំងអស់ជិត១០០នាក់ បានរងរបួស ចំនួន៨៦នាក់ ក្នុងនោះរបួសធ្ងន់១៤នាក់ បាក់ដៃ ៣នាក់ ក្រៅពីនោះរបួសស្រាល ហើយរថយន្ត បានបែកកង់មុខខាងស្តាំ ។

លោកឧត្តមសេនីយ៍ ក៏បានស្តីបន្ទោសថា ការបែកកង់នេះ បណ្តាលមកពីដឹកលើសចំណុះ ជាហេតុបណ្តាលឱ្យផ្ទុះបែកកង់ខាងមុខ ក្រឡាប់ផ្ងារជើងទៅចិញ្ចើមថ្នល់ តែម្តង ៕

<object width="500" height="400" data="http://www.youtube.com/v/yIkxgNDDJU4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/yIkxgNDDJU4&rel=1" /></object>

វីដេអូពី Facebook

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល