CamNews

ទៀតហើយ! លោក ដូណាល់ ត្រាំ ព្រមានថានឹងលែងទទួលស្គាល់ «គោលនយោបាយចិនតែមួយ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​ជាប់ឆ្នោតថ្មីរបស់​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោក​នឹងលែងទទួលស្គាល់​គោលនយោបាយចិនតែមួយ បើសិនជាទីក្រុងប៉េកាំង មិនព្រមផ្ដល់សម្បទាន​ណាមួយ ជាពិសេស នៅក្នុង​វិស័យពាណិជ្ជកម្មទេនោះ។ គោលនយោបាយចិនតែមួយនេះ ឯងបានជម្រុញទីក្រុង​វ៉ាស៊ីនតោន ​កាត់ផ្ដាច់ចំណងការទូត​មួយផ្នែកជាមួយកោះ​តៃវ៉ាន់ នៅឆ្នាំ១៩៧៩ ហើយងាកមកចាប់ដៃ​ជាន់ជើង ជាមួយនឹងរដ្ឋាភិបាល​កុម្មុយនីស្ដចិន។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ បានលើកឡើង​នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ Fox News ​ថា «ខ្ញុំមិនចង់​ឱ្យចិនបង្គាប់បញ្ជា ឬប្រាប់ឱ្យខ្ញុំធ្វើអ្វី​ដែលខ្ញុំត្រូវធ្វើនោះទេ ហើយខ្ញុំក៏មិនដឹងដែរថា តើហេតុអ្វីបាន​ជា​យើងត្រូវទទួលស្គាល់គោលនយោបាយចិនតែមួយ?​ ដរាបណាយើងអាចឈានដល់កិច្ចព្រមព្រៀង​ មួយ​ជាមួយចិន​ដើម្បីទទួលបាន​ការតបស្នង​ ក្នុងនោះរួមមានទាំង​វិស័យពាណិជ្ជកម្ម»។

ដោយឡែក​ក្រៅតែពី​រឿង​ពាណិជ្ជកម្ម លោក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ផងដែរថា ចិនមិនបាន​សហការ​ពេញដៃពេញជើង​​ ជាមួយ​សហរដ្ឋអាមេរិក​នោះឡើយ ស្ដីពីគោលនយោបាយ​ប្ដូរប្រាក់​របស់ខ្លួន រួមទាំងបញ្ហាអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ឬក៏ភាពតានតឹង​នៅក្នុង​សមុទ្រចិនខាងត្បូង ជាទីដែល​ទីក្រុង​ប៉េកំាង​បាន និងកំពុងពង្រឹងវត្តមានយោធា។ លោក ត្រាំ បានបន្ថែមថាចិនដែលជាខ្នងបង្អែក​ដ៏ធំរបស់ ទីក្រុងព្យុងយ៉ាង មានលទ្ធភាព​ដោះស្រាយបញ្ហា​អាវុធនុយក្លេអ៊ែ នៅតំបន់ឧបទ្វីបកូរ៉េ ក៏ប៉ុន្តែពួកគេ (ចិន) មិនបានជួយអ្វី​ទាល់សោះ​ដល់ពួកយើង (សហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា​សហរដ្ឋអាមេរិក និងចិន​បានជួបភាពតានតឹងនឹងគ្នា មួយប្រាវ​កាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅ ក្រោយពេល​ដឹងពីដំណឹងកិច្ចសន្ទានា ​តាមទូរស័ព្ទ​រវាងលោកត្រាំ និងមេដឹកនាំកោះតៃវ៉ាន់ ត្បិតអីសម្រាប់ចិន​កិច្ចសន្ទនានេះ គឺបង្ហាញពី​ការគំាទ្រឯករាជ្យភាព​របស់កោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនគ្រប់ជំនាន់​ចាត់ទុកថាតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួន៕

ប្រភព ៖ CNA