ក្រុមហ៊ុនបច្ចេកវិទ្យា Toshiba របស់ជប៉ុន ទើបតែបានបង្ហាញនូវឧបករណ៍ Tablet ថ្មីមួយ
របស់ខ្លួនដែលមានកំរាស់ស្តើងជាង Tablet ផ្សេងៗក្នុងនោះមានទាំងរបស់ Apple ផងដែរ
នៅក្នុងឱកាសនៃការតាំងពិព័រណ៌ IFA ២០១១ កាលពីពេលថ្មីៗនេះ ។
Tablet ថ្មីរបស់ Toshiba នេះមានឈ្មោះថា Excite AT200 ប្រព័ន្ធដំណើរការ Android អេក្រង់
១០អ៊ីង មានកំរាស់ ៧,៧មីលីម៉ែត្រ និងមានទំងន់ ៥៥៨ក្រាម ។ Toshiba AT200 មាន CPU
ជា Dual-core processor ប្រភេទ TI OMAP ល្បឿន ១,២ GHz Memory (RAM) ១GB
HDDទំហំ៦៤GB ប្រព័ន្ធដំណើរការ Android Honeycomb 3.2(អាច upgrade ទៅ 4.0) ។
លក្ខណៈពិសេសមួយទៀតរបស់ Toshiba AT200 គឺបើទោះបីជាមានកំរាស់ស្តើងមែនតែ
ឧបករណ៍ដ៏ថ្មីស្រឡាងមួយនេះនៅរក្សាបានទាំងស្រុងនូវរន្ធសំរាប់ភា្ជប់ជាមួយឧបករណ៍
ផ្សេងៗដូចជា microSD, microUSB និង HDMI ដែលខុសពី iPad 2 រឺ Galaxy Tab 10.1 ។
ចំពោះតំលៃនិងវត្តមានរបស់ Toshiba AT200 នៅលើទីផ្សារពុំទាន់បានបង្ហាញនៅឡើយទេ
គឺត្រូវរង់ចាំដល់បំណាច់ឆ្នាំទើបក្រុមហ៊ុនធ្វើការប្រកាសជាទូទៅដល់អតិថិជនរបស់ខ្លួន ៕
កាមេរ៉ាមុខ
កាមេរ៉ា ៥ megapixel ផ្នែកខាងក្រោយ
មានកំរាស់ស្តើងជាង iPad 2 របស់ Apple
(ពី Zing)
យ៉ាវីន