CamNews

ពេជ្រ សោភា និង​ងួន ចាន់ដេវីត ទាំង ២នាក់ ចេញមុខទម្លាយអារម្មណ៍....

(ភ្នំពេញ)៖ ស្របពេលដែលអាជីពចម្រៀង កាន់តែទទួលបានភាពជោគជ័យ និងមានសន្ទុះគាំទ្រខ្លាំ​​ង តាមរយៈការនិពន្ធ Original Song ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត បានប​ញ្ជាក់ប្រាប់ ពីភាពជោគជ័យរបស់ខ្លួនថា «បីឆ្នាំទៅហើយ នៅលើវិថីមួយនេះ អរគុណច្រើនអ្នកទាំងអស់គ្នា ជីវិតខ្ញុំផ្លាស់ប្តូរច្រើនណាស់»។

ជាមួយគ្នានេះ តារាចម្រៀងម្ចាស់បទ Original Song ប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់​ដេវីត ក៏ធ្លាប់បានប្រកាសពីគោលជំហរ ដើម្បីរក្សាទំនាក់ទំនងមិត្តភាព របស់ខ្លួនជាមួយ​ដៃគូច​ម្រៀ​ង​​ អ្នកនាង ពេជ្រ សោភា ថា «ទោះស្ថិត​ក្នុងស្ថានភា​ព ឬមានរឿងអ្វីកើតឡើង ចំពោះពួកយើងយ៉ា​ងក៏​ដោយ គឺខ្ញុំនៅតែមិនលែងដៃគ្នាចោលឡើយ ពោលគឺនៅតែបន្តទៅមុខជាមួយគ្នា ជានិច្ច!»។

ដោយឡែក ងាកមកចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រីម្ចាស់បទ «ហ៊ុយហ៊ុយ» អ្នកនាង ពេជ្រ សោភា ឯណេះវិញ គេសង្កេតឃើញនាងសរសេរបញ្ជាក់​ ស្រ​ដៀងគ្នា​​នឹ​ងដៃគូ Original Song លោក ងួន ចាន់ដេវីត​ថា «រយៈពេល៣ឆ្នាំនេះ ជួបគ្រប់រឿងរ​សជាតិ អីក៏មានដែរ ផ្អែម ល្វីង ជូរចត់ គេមើលងាយ មិនឲ្យតម្លៃ តែពួកយើងពីរនាក់ មិនដែ​លខ្វល់ មានតែខំព្យាយាមធ្វើអ្វីៗ ដែលថ្មីៗ»។

តារាស្រី​ ពេជ្រ សោ​ភា បានបន្ថែមថា «អ្វីដែលធ្វើឲ្យពួកគេមិនខ្វល់នោះ ក៏ព្រោះគិតថា ទៅ​​ថ្ងៃអនាគតបងប្អូនទស្សនិកជន អាចនឹងទទួលយកបានហើយ តែចុងក្រោយពួកយើងទាំងពីរនា​ក់ ក៏បានទទួលការស្រឡាញ់ ពីពុកម៉ែបងប្អូន អរគុណណាស់ ដែលបើកចិត្តទទួលយកពួកយើង ខ្ញុំនិង​ដេវិត នឹងបន្តធ្វើទៀត!»។

សូមបញ្ជាក់ថា ការចេញមុខទម្លាយ ពីភាពជោគជ័យលើវិស័យចម្រៀង របស់តារាចម្រៀងទាំងពី​រ​រូប​នេះ បានធ្វើឡើងស្របពេលមួយរយៈចុងក្រោយនេះ ហាក់កំពុងសម្បូរ​អ្នកច្រណែន​ច្រើន​ហើយ តែងតែនិយាយបង្កាច់បង្ខូច ដើម្បី​ឲ្យពួកគេទាំងពីរ ទាស់ពាក្យសម្តីគ្នា​ ឈា​ន​​ដល់ការបែបបាក់សាមគ្គីភាព ជាមួយគ្នាក្នុងគោលបំណង ប្រជែងយកទីផ្សារ​ល្បីឈ្មោះ!​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង