(ចិន)៖ ស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានប៉ូលិសចរាចរណ៍ ហៅឲ្យឈប់ដើម្បីធ្វើការ ផាកពិន័យបែរជាសុំឲ្យលោកប៉ូលិស ជួយថតរូបខ្លួនឲ្យស្អាតផង។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ កើតឡើងនៅខេត្ត Xinjiang គឺនៅពេលដែលស្ត្រី ជាអ្នកបើកបររូបនេះ ត្រូវលោកប៉ូលិសបញ្ជាឲ្យឈប់ យានយន្ត រួចសុំពិនិត្យប័ណ្ណបើកបរ តែនាងប្រាប់ថា គ្មានទេ ប៉ូលិសក៏ហុចសំបុត្រ ផាកពិន័យឲ្យ និងមើលទៅឃើញនាងហាក់ដូចជា ស្រវឹងផងដែរ។

ស្ត្រីរូបនេះ ក៏ចាប់ផ្តើមធ្វើជាម្ងិកម្ង៉ក់ ចង់ទាក់ទងមន្ត្រីប៉ូលិស ខណៈដែលត្រូវបានបញ្ជាឲ្យផ្លុំខ្យល់ដង្ហើម ដើម្បីពិនិត្យកម្រិតជាតិអាល់កុល តែនាងមិនសហការ ថែមទាំងព្យាយាមរារាំង ប្រតិបត្តិការរបស់ពួកគេទៀតផង ទីបំផុតដោយការគំរាមថា នឹងយកទៅមន្ទីរពេទ្យ ពិនិត្យជាតិអាល់កុល ទើបស្ត្រីបង្កហេតុយល់ព្រមផ្លុំខ្យល់ ហើយក៏ត្រូវបានរកឃើញថា នាងពិតជាស្រវឹងមែន។

ប៉ូលិសបានថតរូបទុក ជាភស្តុតាង រីឯស្ត្រីដែលត្រូវផាកពិន័យនេះ បានបញ្ជាឲ្យលោកប៉ូលិសជួយថតឲ្យស្អាតផង ដោយប្រាប់ឲ្យប្រើកម្មវិធី Meitu នឹងជួយធ្វើឲ្យរូបនាង មើលទៅស្រស់ស្អាត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង