ភ្នំពេញ៖ អតីតតារាតារាសម្តែង កញ្ញា តេង លក្ខិណា ក្រោយពីបានវេចបង្វេច ចូលខ្លួនទៅជ្រកកោនក្រោម ដំបូលផលិតកម្មថ្មី M រហូតមកដល់ ពេលនេះ ត្រូវបានទស្សនិកជនមើលឃើញថា នាងហាក់កំពុងមានយីអ៊ុនខ្ពស់ និងកំពុងឡើងកូដបណ្តើរៗ ព្រោះមានការគាំទ្រ ពីសំណាក់ បងប្អូនជាយុវវ័យ លើបទចម្រៀងរបស់នាង ។ ប៉ុន្តែជាមួយគ្នានេះ ក៏មានសំឡេងរិះគន់ច្រើនផងដែរ ពាក់ព័ន្ធនឹងសំឡេងរបស់នាង ដែលច្រៀងមិនសូវមានទឹមដមពីរោះ។

ថ្វីត្បិតថា កញ្ញា តេង លក្ខិណា ជាតារាចម្រៀងចំណូលថ្មី របស់ផលិតកម្មMក៏ដោយ ប៉ុន្តែដោយសារតែនាង មានរូប សម្រស់ស្រស់ស្អាត ហើយថែមទាំងនៅក្មេង ចូលចិត្តលេងខ្លួន បែបយុវវ័យនោះ ទើបធ្វើឱ្យតារាស្រីរូបនេះ ឆក់ទាញបានការគាំទ្រ និងប្រជាប្រិយភាពលឿន ពីមហាជនគ្រប់ស្រទាប់វណ្ណៈ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ក៏មានលេចឮព័ត៌មានថា តេង លក្ខិណា ត្រូវបានលោកឧកញ៉ា ម្នាក់ មានទ្រព្យស្ដុកស្ដម្ភ ស្រឡាញ់ពេញចិត្ត កំពុងតាមសុំស្នេហ៍នាង យ៉ាងប្រកិត។ ប្រភពដែលលេចឮ ចេញមកពីរង្វង់អ្នកសិល្បៈ បាននិយាយថា តារាចម្រៀងទើបនឹងឡើងកូដ នៅទ្រនំថ្មី នៃផលិតកម្ម អឹម កញ្ញា តេង លក្ខិណា មួយរយៈនេះ គេសង្កេតឃើញថា ហាក់តែងខ្លួនសិចស៊ី ខុសប្លែកជាងពេលមុនៗ។ ខណៈដែលថ្មីៗនេះ គេទើបដឹងថា នាងត្រូវបានលោកឧកញ៉ាធំ ក្នុងស្រុកម្នាក់ បានស្រឡាញ់ពេញចិត្ត និងកំពុងតែតាមសុំស្នេហ៍នាង យ៉ាងយកចិត្តទុកដាក់បំផុត ។

ប្រភពខាងលើ បានបន្តថា បុរសដែលមានងារជា ឧកញ៉ាខាងលើនេះ បានតាមស្រឡាញ់កញ្ញា តេង លក្ខិណា ជាយូរខែណាស់មកហើយ។ ម្យ៉ាងទៀតលោកឧកញ៉ាម្នាក់នេះ ក៏បានពេញចិត្ត លក្ខិណា ខ្លាំងណាស់ដែរ រហូតដល់ពេលខ្លះ មានបំណងចង់ទិញ របស់មានតម្លៃជាច្រើន ឱ្យទៅនាងទៀតផង។

ជុំវិញការលេចសញ្ញា ស្នេហាថ្មី ពាក់ព័ន្ធជាមួយបុរសមានងារ ជាឧកញ៉ានេះគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងសុំការបំភ្លឺពី កញ្ញា តេង លក្ខិណា បាននៅឡើយទេ កាលពីរសៀលថ្ងៃ ទី២ខែ មីនា ឆ្នាំ២០១៥នេះ ព្រោះលេខទូរស័ព្ទរបស់នាងគ្មានអ្នកទទួល។

កញ្ញា តេង លក្ខិណា ជាតារាចម្រៀងសំនៀងស្រទន់ ដែលកំពុងទទួលបានការគាំទ្រ និងប្រជាប្រិយភាពគួរសម ពីសំណាក់មហាជន និងស្រទាប់ យុវវ័យ ។ លក្ខិណា ដំបូងឡើយ នាងគឺជាតារាសម្តែង និង ជាពិធីការិនីប្រចាំស្ថានី ទូរសទ្សន៍ CTN ប៉ុន្តែក្រោយមកតារាស្រីរូបនេះ ក៏បានផ្អាកពី សិល្បៈមួយរយៈ ហើយបន្ទាប់មកទៀតនាង ក៏បានវិលខ្លួន ចូលសិល្បៈវិញ ទើបធ្វើឲ្យនាងរសាត់ខ្លួនមកជ្រកក្រោម ដំបូលផលិតកម្ម M ដល់សព្វថ្ងៃនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល