CamNews

កីឡាករ​ខ្សែ​ការ​ពារ Ramos នឹង​ត្រូវ​អវត្ត​មាន ១​ខែ ដោយ​​សារ​​បញ្ហា​​របួស​ជង្គង់

(ម៉ាឌ្រីដ)៖ កីឡាករខ្សែការពារ Sergio Ramos នឹងត្រូវអវត្តមានពីទីលានរយៈពេល ១ខែដោយសាររងរបួសជង្គង់ នា​ពេល​អំឡុង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្នុង​វគ្គ​ជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី។

យោងតាមគេហទំព័រ BBC បានចេញផ្សាយឲ្យដឹងថា កីឡាករខ្សែការពារដែលកំពុងប្រកបអាជីពក្នុងក្លឹប Real Madrid រូបនេះ បាន​ទទួល​រង​របួស​ជង្គង់​ធ្ងន់​ធ្ងរ នៅ​ពេល​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះអាល់បានី ២-០ នៃជម្រុះ World Cup 2018 ប្រចាំ​ពូល G ដែល​ត្រូវ​ប្តូរ​ចេញ​វិញ​នៅ​នា​ទី​ទី​៨០ បន្ទាប់​រូប​គាត់​ដួល​នៅ​ក្នុង​ទី​លាន​។

ក្លឹប Real Madrid ក៏បានបញ្ជាក់ផងដែរថា កីឡាករវ័យ៣០ឆ្នាំ Ramos មានបញ្ហារបួសធ្ងន់ធ្ងរ និងត្រូវសម្រាក ព្យាបាលរហូតដល់១ខែផង​ដែរ​ទើប​ជា ដែល​ធ្វើ​ឲ្យ​រូប​គាត់​អវត្តមាន​លេង​ក្នុង​ក្លឹប​នៃ​ក្រប​ខណ្ឌ La Liga ៤ប្រកួតផងដែរ ក្នុង​នោះ​ក៏​ជួប​ទល់​នឹង​ក្រុម​ខ្លាំង Atletico Madrid ទៀត​ផង។

ជាមួយគ្នានោះ Ramos ក៏បានអវត្តមានពេល Real Madrid ប្រកួតទល់នឹង Legia Warsaw ក្នុង Champions League និងជួបក្រុមអេស្ប៉ាញ​ជម្រុះ World Cup 2018 ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ Macedonia នៅថ្ងៃទី១២ វិច្ឆិកាថែមគទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង