CamNews

ឃាត់ខ្លួន មនុស្ស ៥នាក់ សាកសួរ ពាក់ព័ន្ធករណី និស្សិតច្បាប់ឆ្នាំទី៣ ម្នាក់ស្លាប់ ដោយការ អារ.ក

ភ្នំពេញ៖ ករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ ដែលបានស្លាប់ដោយការ អារ.ក នៅក្នុងបន្ទប់ទឹក កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ កំពុងតែស្ថិត ក្នុងភាពអាថ៌កំបាំងនៅឡើយទេ ហើយជុំវិញករណីនេះ នគរបាលបានធ្វើការឃាត់ខ្លួនមនុស្ស ៥នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីនេះ ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នគរបាលមិនបានផ្តល់ អត្តសញ្ញាណជនទាំង៥នាក់នោះទេ គ្រាន់តែគេបានដឹងថា ជនទាំង៥នាក់នោះ មានស្រីម្នាក់ ជាប្រពន្ធមេជាងក្រឡឹង មេជាងប្រឡឹង កូនជាង២នាក់ និងអ្នកយកគ្រឿងមកក្រឡឹងម្នាក់ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ ដែលបានស្លាប់ ដោយការអារ.ក នៅក្នុងបន្ទប់ទឹក កាលពីព្រឹកថ្ងៃទី៣០ ខែមេសា កន្លងមកនេះ គឺពិតជាស្ថិតនៅក្នុងភាព មិនទាន់ច្បាស់លាស់នៅឡើយទេ ដោយហេតុថា ក្រោយពីការពិនិត្យយ៉ាងល្អិតល្អន់ នៅកន្លែងកើតហេតុ ពីសំណាក់ស្ថាប័នជំនាញ គឺមិនបានរកឃើញកាំបិត ដែលជាវត្ថុតាង នៅក្បែរសពជនរងគ្រោះនោះទេ ហើយជនទាំង៥នាក់ ដែលហៅមកធ្វើការ សាកសួរនេះ ក៏មិនបានសារភាពអ្វីដែរ ដែលដាច់ខាត ករណីនេះត្រូវតែធ្វើការស្រាវជ្រាវ ឲ្យបានល្អិតល្អត់បំផុត ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែឧសភា វេលាម៉ោងប្រមាណ៣និង៣០នាទី មានការចូលរួម ពីស្ថាប័នតុលាការផងដែរ បានចុះធ្វើការត្រួតពិនិត្យ ទីតាំងកើតហេតុជាថ្មីម្តងទៀត ដើម្បីស្រាវជ្រាវរកវត្ថុតាង ឈានទៅកំណត់លើករណីនេះ ឲ្យបានច្បាស់លាស់។

គួរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១០និង៣០នាទី នៅកន្លែងក្រឡឹងគ្រឿងបន្លាស់រថយន្ត ស្ថិតនៅផ្ទះ លេខ៩៦ ផ្លូវ២០២ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ បានស្លាប់ដោយការអារ.ក នៅក្នុងបន្ទប់ទឹក ហើយនិស្សិតម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ ណុប ប៊ុនធឿន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់តំបង ។ ក្នុងករណីនេះព័ត៌មានជាជំហានដំបូង ត្រូវបានគេរាយការណ៍ថា ជាករណីអត្តឃាត ដោយ ជនរងគ្រោះ យកកាំបិតអារ.កសម្លាប់ខ្លួនឯង។ តែក្រោយពីធ្វើការត្រួតពិនិត្យ និងការធ្វើកោសល្យវិច្ច័យ ពីសំណាក់នគរបាលជំនាញ ជាច្រើនម៉ោងមក គឺនគរបាល មិនបានធ្វើការសន្និដ្ឋាន លើករណីនេះ ថាជាករណីអ្វីនោះទេ ដោយសារថា នៅកន្លែងកើតហេតុ ពោលគឺនៅជាប់ នឹងសពរបស់ជនរងគ្រោះ មិនឃើញមានកាំបិត ដែលជនរងគ្រោះយកមកអារ.ក សម្លាប់ខ្លួនឯងនោះទេ ហើយដើម្បីកំណត់ករណីនេះ ឲ្យបានច្បាស់លាស់ នគរបាលក៏បានសម្រេចចិត្ត ធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធ ៥នាក់ មកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតែម្តង ហើយក្រោយការសាកសួរ ជនទាំង៥នាក់នោះក៏មិនបានសារភាពអ្វីដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជនទាំង៥នាក់នេះ នគរបាលកំពុងតែធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោកនៅឡើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល