ភ្នំពេញ ៖ ក្នុងគណនីដ៏កាចសាហាវដែលបានកើតចេញមកពីភ្លើងប្រច័ណ្ឌមួយនេះបានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកជាច្រើនបាននាំគ្នាចុះព្រោងព្រាតចំពោះរឿងរបស់អ្នកនាង សាន ស្រីឡៃ ដែលត្រូវស្វាមីខ្លួនបាញ់សម្លាប់ផងដែរ ។

ជុំវិញរឿងនេះផងដែរ មានមហាជនមិនតិចទេដែលចង់ដឹងចង់លឺចំពោះរឿងនេះ ថាមានរឿងអ្វីកើតឡើងខ្លះ មុនពេលដែលតារាចម្រៀងប្រចាំផលិតហង្សមាស រូបនេះ ទើបឈានដល់ការសម្លាប់បែបនេះ ។

យោងតាមពាក្យសម្តីអ្នកម្តាយបង្កើតរបស់ អ្នកនាង សាន ស្រីឡៃ បានលើកឡើងថា ដើមឡើយស្វាមីរបស់តារាចម្រៀងស្រីរូបនេះ គឺជាមនុស្សញៀនល្បែង និងមិនសូវជាគិតគូរដល់ជីវភាពក្រុមគ្រួសារ ហើយជាពិសេសគឺកូន ២ នាក់ទៀត ប៉ុន្តែក្រោយមកនេះ ស្វាមីវ័យ ៥៣ របស់អ្នកនាង សាន ស្រីឡៃ បានសុំត្រូវរូវគ្នាវិញ ខណៈពេលដែលនាងឆ្អែតឆ្អន់នឹងអំពើហឹង្សា ព្រមទាំងភាពគ្មានទទួលខុសត្រូវ ហើយបណ្តាលឲ្យនាងរ៉ាប់រងជីវិតគ្រួសារតែម្នាក់ឯង ទាំងដែលនាងគឺជាមនុស្សស្រីផងនោះ រហូតធ្វើឲ្យតារាស្រីវ័យ ២៣ ឆ្នាំសម្រេចចិត្តសុំលែងលះ ប៉ុន្តែស្វាមីមិនព្រម ថែមទាំងគំរាមថា "បើមិនព្រមត្រូវរូវគ្នាវិញទេ ដូច្នេះហើយមានតែស្លាប់ទាំងពីរនាក់តែម្តងទៅ" ។

សរុបមកវិញ ជុំវិញរឿងនេះ កើតឡើងដោយសារតែភ្លើងប្រច័ណ្ឌផង និងការរកម្មរកូសគ្នា រវាងទំនាក់ទំនងប្តីប្រពន្ធមួយគូនេះផងដែរ ៕

ដោយ ៖ គន្ធា