CamNews

ស្នងការខេត្តព្រះសីហនុ៖ នៅព្រឹកនេះ អាកាសធាតុលើផ្ទៃសមុទ្រ មានពពកច្រើន កម្លាំងខ្យល់បក់កន្រ្តាក់ម្តងៗ

(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដូច្នេះប្រជាពលរដ្ឋដែលមានបំណង និងកំពុងស្នាក់នៅដើម្បីដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះអាកាសធាតុលើផ្ទៃសមុទ្រ​ មានពពកច្រើន​ កម្លាំងខ្យល់បក់​កន្រ្តាក់ម្តងៗ​ មធ្យម​ និងទឹករលកយោលតិចៗនៅ​ចន្លោះឃ្លង។​ នៅឆ្នេរអូឈើទាល​ ខ្យល់បក់ខ្លាំ់ង និងទឹក​រលកបោកមធ្យម។​ អាកាសធាតុបែបនេះ​ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕

ផ្តល់សិទ្ធិដោយ ​៖ ហ្រ្វេសញ៉ូវអាសុី