CamNews

បង្ក្រាប និងចាប់ខ្លួន ក្រុមជក់គ្រឿងញៀន មួយសប្បុក នៅភូមិបាយ៉ាប ឃាត់ខ្លួន៩នាក់ ទាំងស្រីទាំងប្រុស

ភ្នំពេញ : អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានថ្លែងអោយដឹងថា នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាល របស់លោក បានធ្វើការឃាត់ខ្លួនក្មេងស្ទាវ ប្រុសស្រីចំនួន ០៩នាក់ ដែលសង្ស័យ ការប្រើប្រាស់គ្រឿងញៀន ខណៈពេលកម្លាំងសមត្ថកិច្ច ចុះរដ្ឋបាលត្រួតពិនិត្យ លើទីតាំងផ្ទះស្ថិតក្នុងដីឡូតិ៌មួយកន្លែង ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ម៉ក់ ហុង បានបន្តថា បន្ទាប់ពីធ្វើការសាកសួរ និងពិនិត្យទឹកនោម បានរកឃើញសារធាតុញៀន​ ទៅលើជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះមានស្រីចំនួន ០១នាក់  ។

យ៉ាងណាក៏ដោយ ក្រុមក្មេងស្ទាវ ទាំង៦នាក់ ដែលត្រូវត្រៀមបញ្ជូន ទៅតុលាការ ពួកគេ បង្ហាញពីភាពសប្បាយទៅវិញ នៅពេលសមត្ថកិច្ចចាប់ខ្លួន ពីព្រោះ ពេលសមត្ថកិច្ច ថតបែរជាពួកគេ ញញឹមនិងលើក ដៃ ធ្វើ Style បង្ហាញមកកាម៉ារ៉ា របស់សមត្ថកិច្ចយ៉ាង រំភើយ។

បច្ចុប្បន្នជនសង្ស័យកំពុងនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល