ទីក្រុងហាណូយ៖ អាជ្ញាធរវៀតណាម បាននិរទេសអ្នកប្រឆាំងរបបនយោបាយម្នាក់ ក្រោយពីដកហូតសញ្ជាតិវៀតណាមរបស់គាត់។

គណបក្សកំណែទម្រង់វៀតណាម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ឬហៅថា Viet Tan បាននិយាយថា សមាជិករបស់ខ្លួន គឺលោក Pham Minh Hoang ត្រូវបាននិរទេសចេញពីផ្ទះរបស់គាត់ នៅភាគខាងត្បូងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃសុក្រ និងដាក់គាត់ឱ្យនៅលើជើងហោះហើរមួយ ទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។

ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការបំភ្លឺនោះទេ។ លោក Hoang ដែលជាជនជាតិវៀតណាមកាត់បារាំង ត្រូវបានដកហូតសញ្ជាតិវៀតណាម កាលពីខែមុន។

គ្រូបង្រៀនគណិតវិទ្យាអាយុ ៦១ ឆ្នាំរូបនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ក្នុងឆ្នាំ ២០១១ ពីបទប៉ុនប៉ងធ្វើវិទ្ធង្សនា ដោយបង្ហោះអត្ថបទ នៅលើប្លុករបស់គាត់ ដែលមានអត្ថន័យខ្លឹមសាររិះគន់ ដល់រដ្ឋាភិបាលកុម្មុយនីសវៀតណាមនេះ។

រដ្ឋាភិបាលវៀតណាម បានចាត់ទុកគណបក្ស Viet Tan ជាអង្គការភេរវកម្ម។ គ្រូបង្រៀនរូបនោះ បានជាប់ពន្ធនាគាររយៈពេល ១៧ ខែ និងឃុំខ្លួន នៅក្នុងផ្ទះរបស់គាត់រយៈពេល ៣ ឆ្នាំ៕

អត្ថបទ៖ សារ៉ាត

ប្រភព៖ AP