បាត់ដំបង ៖ លោក ជ័យ ប៊ុនឈឿ គ្រូប្រដាល់ និងជាអាជ្ញាកណ្តាល នៃសហព័ន្ធកីឡា ប្រដាល់កម្ពុជា ប្រចាំប៉ុស្តិ៍ទូរទស្សន៍បាយ័ន ដ៏ល្បីឈ្មោះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយក្រុមគ្រួសារ មានជីវភាព ខ្វះខាតលោកកំពុងដង្ហោយ ស្វែងរកជំនួយពីសប្បុរសជន ។

តាមអ្នកយកព័ត៌មាន ដែលបានចុះដល់ផ្ទះ ធ្វើកិច្ចសម្ភាសន៍ ជាមួយលោកពូ ជ័យ ប៊ុនឈឿ ដែលមាន វ័យ ៧៨ឆ្នាំ មានតួនាទីជាសមាជិក អនុគណៈកម្មការ បច្ចេកទេសផ្នែកកីឡាប្រដាល់ (អាជ្ញាកណ្តាល) លំដាប់អន្តរជាតិ នៅតាមប៉ុស្តិ៍ទូរទស្សន៍ ក្នុងរាជធានីភ្នំពេញ ។

លោកពូ ជ័យ ប៊ុនឈឿ មានប្រពន្ធឈ្មោះ សៅ សុថន អាយុ៦៥ឆ្នាំ ជាមេផ្ទះ មានកូនក្នុង បន្ទុក៥នាក់ ប្រុស ៣ ស្រី២នាក់ ស្នាក់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

លោកបានបញ្ជាក់ថា តាំងពី៧ខែមុន លោកបានងងិតមុខ នៅលើសង្វៀនប្រដាល់ ដោយជម្ងឺលើសឈាម ក្រោយមកលោកក៏បានសុំប្រធាន របស់លោកមកសម្រាកព្យាបាល នៅផ្ទះក្នុងខេត្តបាត់ដំបង ពីមួយថ្ងៃទៅមួយថ្ងៃ ជម្ងឺរបស់គាត់ចេះតែ ធ្ងន់ទៅៗដើរមិនរួច ក្រោយមកលោកបាន ទៅពិនិត្យនៅក្លីនិកលទ្ធផល បានបញ្ជាក់ ថា លោកសាច់ដុំដុសក្នុងភ្លៅខាងស្តាំធំទៅៗ (ពេទ្យសង្ស័យថា សាច់ដុសនេះ ប្រហែលសាច់ ដុំនេះជា ជម្ងឺមហារីក) មិនតែប៉ុណ្ណោះក៏មានជាតិស្ករឡើងផង អាចឈានទៅរក ជម្ងឺទឹកនោមផ្អែមផង ។ ដោយ សារជីវភាពគ្រួសារ កាន់តែដុនដាបគ្មាន លុយព្យាបាលជម្ងឺ ដូច្នេះហើយបាន ជាលោកសូមលើកដៃ សំពះ ធ្វើការអំពាវនាវដង្ហោយ ហៅស្វែងរកជំនួយពីសប្បុរសជននានា មេត្តាជួយក្រុមគ្រួសារពិសេស ខ្លួនគាត់ផ្ទាល់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល