ថ្មីៗនេះ យានអវកាស Falcon 9 ទើបតែបាននាំផ្កាយរណបចំនួនពីរ ឡើងទៅកាន់គន្លងគោចរ
ផែនដោយជោគជ័យ ប៉ុន្តែ SpaceX បានបរាជ័យ នៅពេលដែលការចុះចតនៅក្បែរមាត់សមុទ្រ
មានបញ្ហា។

ការចុះចតរបស់កាំជ្រួច ជួបបញ្ហា ព្រោះថា នៅពេលចុះចត វាបានបង្កឱ្យមានរំញ័រខ្លាំងបណ្ដាល
ឱ្យកាមេរ៉ាត្រូវគាំង។ រូបភាពចុងក្រោយមុនពេលកាមេរ៉ាគាំង បង្ហាញថា Falcon 9 នៅតែបញ្ឈរ
ត្រង់ ប៉ុន្ដែ មានភ្លើងច្រើននៅត្រង់ផ្នែកខាងក្រោម។

បន្ទាប់មក បុគ្គលិករបស់ SpaceX ឱ្យដឹងថា ការចុះចត មិនបានសម្រេច គឺមានន័យថា ពួកគេ
បានបាត់បង់កាំជ្រួចមួយដើម។ ការបរាជ័យនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើជោគជ័យចំនួន
៣លើកដែលបានធ្វើឡើងមុននេះ។ គួររំលឹកថា មុននេះ SpaceX បានទទួលជោគជ័យក្នុងការ
បាញ់បង្ហោះ និងការចុះចតនៃកាំជ្រួច Falcon 9 ចំនួន៣ដើម ក្នុងនោះ មានកាំជ្រួច១ដង ចុះចត់
នៅលើដី និង២ផ្សេងទៀង ចុះចតនៅលើផ្ទៃសមុទ្រ។

យ៉ាងនេះក្ដី SpaceX នៅតែមានឱកាស និងក្ដីសង្ឃឹម។ SpaceX នឹងបញ្ជូនទំនិញរបស់ NASA
ទៅកាន់ស្ថានិយអវកាសអន្តរជាតិ (ISS) នៅថ្ងៃទី ១៦កក្កដាខាងមុខ។ បន្ទាប់ពីនោះ SpaceX នឹងធ្វើការសាកល្បងចុះចត់នៅលើផ្ទៃដីនៃកាំជ្រួច Falcon 9។ ក្នុងខែសីហា ឆ្នាំ២០១៦ ពួកគេ
នឹងបាញ់បង្ហោះផ្កាយរណបមួយចំនួន ឡើងទៅកាន់គន្លងគោចរផែនដី។

បច្ចុប្បន្ន SpaceX នៅមានកាំជ្រួចជាច្រើន នៅក្នុងឃ្លាំងរបស់ខ្លួន ពោលគឺមានដល់ទៅ ៤ដើម
នៅក្នុងឃ្លាំង Lauch Complex 39A នៅ Florida ដែលជាឃ្លាំងមួយត្រូវបាន SpaceX ជួយពី
NASA៕

<object width="416" height="356" data="http://www.youtube.com/v/UB9eE5zQMys&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UB9eE5zQMys&rel=1" /></object>

ប្រែសម្រួល ៖ បុត្រា