កំពូលក្រុមហ៊ុនទូរស័ព្ទ Nokia បានទទួលរងការបរាជ័យហើយតំណែងកំពូល
របស់ខ្លួនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ Apple សម្រាប់ប្រភេទូរស័ព្ទ Smartphone
នៅពេលខ្លួនខាតបង់ជាង៥រយពាន់ លានដុល្លារ រីឯទីផ្សាទូរស័ព្ទធម្មតាវិញក៏
កំពុងត្រូវបានគម្រាមផងដែរ។
ទូរស័ព្ទរបស់ Nokia បានបាត់បង់ភាពទាក់ទាញដូចមុនបើទោះជាអ្នកប្រើប្រាស់
នៅតែមានជំនឿចិត្តថា ក្រុមហ៊ុននេះនឹងងើបឡើងវិញនៅពេលពួកគេបញ្ចេញ
សេរីទូរស័ព្ទដែលដំណើរការដោយ Windows Phone។កាសែត Telegraph បានប្រមូលបង្ហាញនូវប្រភេទទូរស័ព្ទ Nokia ដែលត្រូវបានប្រើប្រាស់ច្រើនបំផុត
ដូចខាងក្រោម៖
១០.ក្នុងឆ្នាំ២០០៣ Nokia 6600 ដែលមានរូបរាងកន្ធាត់សម្រាប់អ្នកជំនួញនេះ ក៏
ត្រូវបានគេប្រើប្រាស់រហូតដល់២លានគ្រឿង បើទោះវាមានតម្លៃដល់ទៅ៦០០
ដុល្លារ៕
៩.ទូរស័ព្ទដែលធ្លាប់ត្រូវបានគេហៅថាជា ទូរស័ព្ទកំពូល របស់ Nokia ក្នុងឆ្នាំ២០០៨
N97 ចំនួន២លានគ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ចេញ ប៉ុន្ដែវាក៏នៅតែស្ថិតក្នុង
ប្រភេទផលិតផលកំពូលផ្នែកបរិមាណរបស់ ណូគៀ។
៨.ទូរស័ព្ទកំពូលអ្នកលេង N-Gage ចំនួន៣លានគ្រឿងត្រូវបានជ្រើសទិញចាប់តាំងពី
ឆ្នាំ២០០៤។
៧.ស្មាតហ្វូន ជំនាន់ដំបូងគឺ Nokia N95 ត្រូវបានបំពាក់ GPS, Wi-Fi, MP3 playerនិង
បើកគេហទំព័រចលត។
៦.រាមច្បងរបស់ 5800 XpressMusic គឺ 5310 XpressMusic ដែលត្រូវបានបង្ហាញខ្លួន
នាឆ្នាំ២០០៦ក៏ទទួលបានជោគជ័យផងដែរខណៈដែលចំនួន១០លានគ្រឿងត្រូវ
បានលក់ចេញ។
៥.ទូរស័ព្ទបំពាក់ដោយ អេក្រង់ថាច់ស្រ្គីន ដំបូងរបស់ Nokia ត្រូវបានបង្កើតឡើងក្នុង
ឆ្នាំ២០០៨ នោះគឺ 5800 XpressMusic ។ចំនួន 5800 Xpress Music ដែលត្រូវបាន
លក់ចេញកើនឡើងដល់១៣លានគ្រឿង។
៤.Nokia 2100 ចំនួន២០លាន់គ្រឿងត្រូវបានលក់ចេញនៅទូទាំងពិភពលោកហើយ
សេរីនេះមានភាពទាក់ទាញក៏ដោយសារ អេក្រង់ animated screensaver។
៣.ទូរស័ព្ទ Nokia 3310 ត្រូវបានដាក់លក់កាលពីឆ្នាំ២០០០ នេះគឺជាប្រភេទទូរស័ព្ទ
ដែលមានបំពាក់ដោយបច្ចេកវិទ្យា អ៊ីធឺរណិត ចលត WAP ហើយចំនួនដែល
ត្រូវបានគេទិញឡើងដល់១២៦លានគ្រឿង។
២.ដោយត្រូវបានបង្ហាញខ្លួនតាំងពីឆ្នាំ១៩៩៩ Nokia 3210 ចំនួន១៩០គ្រឿងត្រូវបាន
លក់ចេញ ហើយនេះក៏ជាសេរីទូរស័ព្ទដែលនាំមកនូវល្បែងពោះចាប់ចំណីដ៏ល្បី
ឈ្មោះ។
១.ជាមួយនឹងចំនួន២៥០លានគ្រឿងត្រូវបានលក់ចេញចាប់តាំងពីឆ្នាំ២០០៣ Nokia
1100 គឺជាទូរស័ព្ទដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅគ្រប់សម័យកាល។
សូរីយ៉ា