ប្រធានាធិបតីអាមេរិកលោក Donald Trump បានណែនាំដល់ក្រុមមន្ត្រីឱ្យពិចារណាលើការយកពន្ធប្រឆាំងនឹងប្រទេសចិនចំនួន ១០០ ពាន់លានដុល្លារបន្ថែមទៀត ស្របពេលកំពុងមានការកើនឡើងនូវភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

កម្រិតពន្ធអាករនេះ នឹងបន្ថែមទៅលើតម្លៃពន្ធ ៥០ ពាន់លានដុល្លាររបស់អាមេរិក ដែលបានស្នើឡើងរួចហើយលើការនាំចូលទំនិញរាប់រយមុខរបស់ចិន។

ក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតប ដោយនិយាយថា ប្រទេសចិននឹងមិនស្ទាក់ស្ទើរក្នុងការបង់ពន្ធដើម្បីការពារផលប្រយោជន៍របស់ខ្លួននោះទេ។

សកម្មភាពពាណិជ្ជកម្មដែលគ្មានទីបញ្ចប់ បានធ្វើឱ្យទីផ្សារសកល មានភាពមិនប្រាកដប្រជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ គម្រោងយកពន្ធចុងក្រោយបំផុតរបស់អាមេរិក បានកើតឡើង បន្ទាប់ពីចិនបានគំរាមកំហែងយកពន្ធ លើផលិតផលសំខាន់ៗចំនួន ១០៦ មុខរបស់សហរដ្ឋអាមេរិក។

ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសចុងក្រោយរបស់លោក Trump លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បាននិយាយថា "ចិន និងអាមេរិក ដែលជាប្រទេសមហាអំណាចពិភពលោកទាំងពីរនេះ ត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នា។

លោកបន្ថែមថា៖ “អាមេរិក បានរើសខុសទិសដៅហើយ ដែលដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងចិន”។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក Gao Feng បាននិយាយថា៖ "យើងមិនចង់ប្រយុទ្ធគ្នាទេ ប៉ុន្តែយើងក៏មិនខ្លាច ក្នុងការប្រយុទ្ធសង្គ្រាមពាណិជ្ជកម្មនេះដែរ"។

លោក បាននិយាយថា ប្រសិនបើភាគីអាមេរិក មិនអើពើនឹងការប្រឆាំងពីចិន និងសហគមន៍អន្តរជាតិ ហើយនៅតែទទូចឱ្យមាន "ទង្វើជាឯកតោភាគី និងការពារនិយមជ្រុលពេក"នោះ ចិននឹងមិនស្ទាក់ស្ទើរក្នុងការបង់ពន្ធក្នុងតម្លៃណាមួយឡើយ បន្ទាប់មក ចិននឹងវាយប្រហារតបវិញយ៉ាងម៉ឺងម៉ាត់ ... ដើម្បីការពារ ផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ខ្លួន"។

ក្រុមអ្នកវិភាគ បានព្រមានពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មពេញលេញមួយ សម្រាប់សេដ្ឋកិច្ច និងទីផ្សារពិភពលោក ហើយប្រទេសនេះជឿថា ការចរចានៅពីក្រោយឆាករវាងប្រទេសមហាអំណាចទាំងពីរ គឺមានសារៈសំខាន់ណាស់។

ប្រតិកម្មទីផ្សារនៅក្នុងតំបន់អាស៊ី កាលពីថ្ងៃសុក្រ បានស្នើឱ្យវិនិយោគិន កុំឱ្យមានការព្រួយបារម្ភដោយសារភាពរំជើបរំជួលចុងក្រោយបំផុត នៅក្នុងពាណិជ្ជកម្មសោះឡើយ។ សន្ទស្សន៍ហ៊ុន Hang Seng របស់ហុងកុង បានកើនឡើងច្រើនជាង ១% ខណៈសន្ទស្សន៍ Nikkei របស់ជប៉ុន បានធ្លាក់ចុះទាប ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី