CamNews

Sepp Blatter គ្រោងនឹងមិនចុះចេញពីតំណែង ឡើយ បើទោះបីជាមានការស៊ើបអង្កេត យ៉ាងក្ដៅគគុក

ព័ត៌មានកីឡា៖ ប្រធាន FIFA គឺលោក Sepp Blatter បាននិយាយដោយខ្លាំងៗថា គាត់នឹងមិនព្រមចុះចេញ​ពីតំណែងនោះឡើយ ពីព្រោះតែ ក្រុមភ្នាក់ងារស៊ើបអង្កេតបានធ្វើការ ប្រឆាំងតាមដានស៊ើបអង្កេតគាត់ដោយបើកចំហរ លើរឿងករណីថ្មីមួយទៀត ទាក់ទងនឹង នឹងការចុះហត្ថលេខាលើកិច្ចកុងត្រា នឹង ភាព​មិនស្មោះត្រង់លើការចំណាយ។

ថ្មីៗនេះ លោក Sepp Blatter ត្រូវបានក្រុមភ្នាក់ងារស៊ើបអង្កេត របស់ប្រទេសស្វីស សង្ស័យថា រូបគាត់បានសម្រេចចុះហត្ថលេខា​លើកិច្ចកុងត្រាដែលមិនត្រូវពេញចិត្ដដោយ FIFA នឹង ករណីថ្មីមួយទៀត ទាក់ទងនឹងការផ្ដល់ឲ្យនូវលុយដែលមិនមានភាពស្មោះត្រង់ចំពោះលោក Michel Platini ដែលជាប្រ​ធាន ​​Uefa ។

លោក Sepp Blatter ដែលធ្លាប់បាននិយាយថា រូបគាត់នឹងលាលែងពីតំណែងនាដើមឆ្នាំខាងមុខនេះ បានអះអាងថា រូបគាត់មិនបានប្រព្រឹត្ដិអ្វីខុសឆ្គង រឺល្មើសច្បាប់នោះឡើយ អស់រយៈពេលកន្លងមកនេះ ។ ហើយទន្ទឹមគ្នានោះផងដែរ ​លោក ​Michel Platini ដែលជាប្រធាន Uefa ក៏បានផ្ញើរសបុត្រទៅកានសមាជិក Uefa ទាំងអស់ ដោយបដិសេធទៅលើកំហុសទាំងអស់នោះ។

ក្នុងសេចក្ដីថ្លែងការ របស់លោក Sepp Blatter តាមរយៈមេធាវីបានអះអាថា ទឹកប្រាក់ ចំនួន ១.៥ លាន​ផោន ត្រូវបានប្រគល់ទៅឲ្យ Michel Platini កាលពីឆ្នាំ ២០១១ ដែលអាចជាប្រាក់សំណងលើកទឹកចិត្ដ ហើយក្រៅពីនោះគ្មានអ្វីទៀតនោះទេ ។​ ហើយលោក Michel Platini បានសង្កត់ធ្ងន់ផងដែរថា ចំនួនទឹកប្រាក់ ដែលទទួលបានគឺ គ្រប់ចំនួនអស់ហើយ គ្មានខ្វះអ្វីនោះឡើយ ។

តែទោះជាយ៉ាងណា អ្នកទាំងពីរត្រូវស្ថិតក្រោមការសើបអង្កេតពីគណៈកម្មការឯករាជរបស់ FIFA ទៅ​លើ​ការចំណាយនោះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី