(ភ្នំពេញ)៖ បុរសម្នាក់ និងសង្សារបស់ខ្លួន ត្រូវបានក្រុមចោរ២នាក់ មកភ្ជង់នឹងកាំភ្លើងខ្លី ប្លន់យកម៉ូតូម៉ាក FTR ទៅបាត់ ខណ:ដែលពួកគេកំពុងអង្គុយសាកសងគ្នា យ៉ាងផ្អែមល្ហែមកណ្តាលវាលទីងងឹត ជិតបុរីអង្គរ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ម៉ូតូដែលក្រុមចោរប្លន់យក ទៅនោះមានម៉ាក FTR ពាក់ស្លាកលេខភ្នំពេញ1FC-7755។ ដោយក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX មិនចាំស្លាកលេខ ប្រើកាំភ្លើងខ្លីមួយដើម។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយមានករណីនេះ កើតឡើងកម្លាំងនគរបាលមូលដ្ឋាន ក្រោមបញ្ជាពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានចុះទៅសួរនាំភ្លាមៗ ហើយនាំយកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី