ក្រោយពីក្រុមហ៊ុន BMWបានអាប់ហ្គ្រេដម៉ូតូរបស់ខ្លួនឡើងស៊េរី 2013 ឥឡូវនេះក្រុមហ៊ុន
Kawasaki ក៏បានឆ្លើយតបទៅវិញដោយដាក់បញ្ចេញលក់នូវម៉ូតូទំនើបពីរប្រភេទគឺ Ninja
ZX-10R និង Ninja 650 ស៊េរី 2013។

ZX-10R 2013 នៅតែប្រើប្រាស់ម៉ាស៊ីន DOHC 4 ស៊ីឡាំងចំណុះ 998cc (cubic centimeters) និង
រង្វង់កង់ទំហំ 17", សំបក 120/70 នៅកង់ខាងមុខ និង190/55 នៅកង់ខាងក្រោយដូចនឹងស៊េរីមុន
ដែរ។ ក្រៅពីនេះវាមានប្រព័ន្ធគ្រប់គ្រងកំលាំងអូស S-KTRC ហើយអ្វីដែលពិសេសនោះគឺប្រព័ន្ធ
សន្ទះបិទបើកខ្យល់ Ohlins ថ្មី ដែលវាមានប្រតិកម្មល្អនៅគ្រប់ល្បឿន ទាំងក្នុងពេលកំពុងតំឡើង
ល្បឿនក៏ដូចជាពេលកំពុងបន្ថយល្បឿន។ Kawasaki បានផលិត Ninja ZX-10R 2013 ពីរពណ៌
សំរាប់ជ្រើសរើសគឺ ពណ៌បៃតងខ្មៅ និងពណ៌សខ្មៅ។ តំលៃលក់ដែលគ្មានប្រព័ន្ធហ្វ្រាំង ABS គឺ
14.299 USD អ្នកប្រើប្រាស់ត្រូវថែមលុយ 1.000 USD ទៀតបើសិនជាចង់បំពាក់នូវប្រព័ន្ធហ្វ្រាំង
ABS។

Ninja ZX-10R 2013

ចំណែកឯ Ninja 650 អាប់ហ្គ្រេដគួរឲ្យកត់សំគាល់គឺការបំពាក់នូវប្រព័ន្ធហ្វ្រាំង ABS ។ ក្រៅពីនេះ
វាហាក់ដូចជាមិនមានអ្វីផ្លាស់ប្តូរពីស៊េរីមុនទេ ដោយនៅប្រើម៉ាស៊ីន DOHC 2 ស៊ីឡាំងទំហំ 649 cc
ធ្វើឲ្យត្រជាក់ដោយវត្ថុរាវដែលឲ្យថាពលអតិបរមា 65សេស, កំលាំងបង្វិល 61 Nm។ វាមានទម្ងន់
209 kg, ប្រអប់ហ្គែរ 6ថ្នាក់, រង្វង់កង់ 17" ជាមួយសំបក Dunlop Roadsmart II 120/70 នៅកង់មុខ
និង 160/60 នៅកង់ក្រោយ។ កំរិតនៃការស៊ីសាំងរបស់វាគឺ 21 km /1លីត្រ។ Ninja 650 2013 លក់
ក្នុងតំលៃ 8.099 USD មានបីពណ៌សំរាប់ជ្រើសរើសគឺ ខ្មៅ, ស និងខៀវទឹកប៊ិច៕

Ninja 650 2013

ដោយ៖ សិលា
ប្រភព៖ TTE