ព័ត៌មានអន្តរជាតិ ៖ បាតុករច្រើនជាង ៣ លាននាក់ បានផ្អើលនាំគ្នា ផ្ទុះឡើងនូវការធ្វើបាតុកម្ម ទូទាំង ប្រទេស បារាំង ប្រឆាំងទៅនឹង អំពើភារវកម្មដ៏សាហាវ សម្លាប់ មនុស្សរង្គាល ដល់ទៅ ១៧ នាក់ ក្នុង អំឡុងពេលត្រឹមតែ ៣ ថ្ងៃ នៅក្នុងប្រទេសមួយនេះ ខណៈបាតុករ មានគ្នាច្រើនលើសលប់លើកនេះ គឺ ជាការផ្ទុះឡើងបាតុកម្ម ច្រើនបំផុតមិនធ្លាប់មាននៅក្នុងទំព័រប្រវត្តិសាស្រ្តប្រទេស បារាំង ។

ច្រើនជាង ១,៦ លាននាក់ ក្រុមបាតុករ បានមកប្រមូលផ្តុំគ្នា នៅ តាម បណ្តោយផ្លូវ ក្នុងទីក្រុងបារីស ប្រទេសបារាំង ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីរាយការណ៍ បញ្ជាក់ អោយ ដឹងថា បណ្តាមេដឹកនាំពិភព លោកច្រើនជាង ៤០ នាក់ ផ្សេងទៀត ក៏បានចូលរួម នៃការចាប់ ផ្តើម លើកនេះ ដូចគ្នាដែរ ពោល ដៃ ប្រទាក់ដៃគ្នា ជាធ្លុងមួយ ក្នុងការតវ៉ា ដោយប្រឆាំងជាដាច់ខាត ទៅលើ ការវាយប្រហារភារវកម្ម ។

គួរបញ្ជាក់ថា ការជួបប្រជុំ ដ៏ច្រើនលើសលប់លើកនេះ តាមរយៈការផ្ទុះឡើង នូវបាតុកម្មដ៏ធំសម្បើម គោលបំណង ពួកគេចង់បង្ហាញអោយឃើញពីសាមគ្គីភាព ប្រឆាំងទៅលើអំពើ ភារវកម្ម កន្លងទៅនេះ វាយប្រហារ ទីស្នាក់កាសែត Charlie Hebdo សម្លាប់ពលរដ្ឋស្លូតត្រង់ មន្រ្តី ប៉ូលីស ជាដើម នឹងនៅឯ ផ្សារទំនើប kosher ដូចគ្នាដែរ ។

រដ្ឋាភិបាលប្រទេស បារាំងអះអាងអោយដឹងថា ការប្រមូលផ្តុំ ដ៏ច្រើនលើសលប់លើកនេះគឺជាតួរលេខ ច្រើនបំផុតនៅក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួន ។ គួររំឮកថា ករណីផ្ទុះបាតុកម្មលើកនេះ អាចកើតឡើង ទៅបាន ក្រោយពីមានការដឹកនាំ ដោយក្រុមសាច់ញាត្តិជនរងគ្រោះ ដោយបាន ចាប់ ផ្តើមផ្ទុះឡើងនៅ តាមបណ្តាទីតាំងមួយចំនួនដូចជា Place de la Republique និង Place de la Nation ជាដើម ។

បណ្តាទីក្រុង ដទៃៗទៀត នៅទូទាំងប្រទេស ក៏បានផ្ទុះឡើងនូវបាតុកម្មដូចគ្នាដែរ ក្នុង នោះ សេចក្តីរា យការណ៍ពីក្រសួងការពារជាតិ អោយដឹងថា ហោចណាស់ មនុស្ស ៣,៧ លាននាក់ បានចូលរួមបាតុ កម្មនៅទូទាំងប្រទេស ។ ច្រើនជាងការផ្ទុះឡើងនូវការធ្វើបាតុកម្ម ទ្រង់ទ្រាយធំ នៅ ក្នុ ងប្រទេស ប្រ ឆាំងទៅនឹងអំពើភារវកម្ម ងាកក្រឡេកទៅមើលឯក្រៅប្រទេសឯណោះវិញ ក៏ មានការធ្វើបាតុកម្ម ប្រ ឆាំងដូចគ្នាដែរ តួយ៉ាង នៅទីក្រុង ឡុងដ៍ ក្រុង វ៉ាស៊ិនតោន ក្រុង Montreal និង នៅទីក្រុង Berlin ប្រ ទេសអាល្លឺម៉ងជាដើម ៕

<object width="499" height="428" data="http://www.youtube.com/v/Jzm3DQnxD2Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Jzm3DQnxD2Q&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia និង ប៊ីប៊ីស៊ី