ភ្នំពេញៈ ស្រីស្រស់រាងតូចច្រឡឹង កញ្ញា ស្រីនាថ ហៅ អ៊ីវ៉ា ក្នុងមួយរយៈ ពេលចុងក្រោយនេះ
នាងហាក់ដូចជាពើបប្រទះ នូវរឿងរ៉ាវអាស្រូវស្នេហា មិនដាច់ទាល់តែសោះ ស្របពេលជាមួយ
គ្នានេះ នាងក៏ត្រូវបានខាង Sponsor ក្រៅប្រទេសទាក់ទងមកច្រើន ។តែជារឿយៗ ការទាក់ទង
មកនោះ ត្រូវបានម្តាយរបស់នាង បដិសេធមិនទទួល ព្រោះមិនចង់ឲ្យកូន ទៅឆ្ងាយពីក្រសែភ្នែក។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ តារាប្រុសស្រីជាច្រើន កំពុងតែញាប់ដៃញាប់ជើង
រៀបចំឯកសារ ចេញទៅសម្តែង នៅក្រៅប្រទេសបន្តកន្ទុយគ្នា ពោលតារាចម្រៀងខ្លះ ចេញពីប្រ
ទេសមួយ ហោះទៅប្រទេសមួយ ដោយគេគិតថា ការចេញទៅក្រៅប្រទេស ធ្វើឲ្យពួកគេរកប្រាក់
ចំណូលបានច្រើន និងបង្កើនប្រជាប្រិយភាព កាន់តែខ្លាំង ។ តែដោយឡែកតារាចម្រៀងស្រី ស្រស់
ល្បីឈ្មោះគួរសម មួយរូប នៅក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា បែរជាប្រាប់ថា តាំងពី ចូលប្រឡូក
ក្នុង វិស័យសិល្បៈមក នាងមានឱកាសចេញ ទៅក្រៅប្រទេសច្រើន តែត្រូវបានម្ដាយ រារាំងជាប់ជា
និច្ច ។

ម្ចាស់បទ "ទឹកអប់មានពិស" កញ្ញា អ៊ីវ៉ា បានប្រាប់ LookingTODAY កាលពីពេលថ្មីៗកន្លងទៅថា
នាងទទួលស្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ មានសិល្បករ-សិល្បការិនី ច្រើនណាស់
ដែលពួកគាត់ចេញ ទៅសម្តែងនៅក្រៅប្រទេស ហើយនាងក៏ធ្លាប់មានខាង Sponsor ទាក់ទង
មកច្រើន ។ តែភាគច្រើននាងមិនបានទទួលទេ ដោយសារតែមមាញឹក ជាមួយការងារក្នុងស្រុក។
ម្យ៉ាងគ្រួសាររបស់នាង ក៏មិនចង់ឲ្យចេញទៅដែរ។

កញ្ញា អ៊ីវ៉ា បានប្រាប់ឲ្យដឹងថា "មូលហេតុធំ ដែលខ្ញុំ មិនចេញទៅក្រៅប្រទេស គឺដោយសារតែ ខ្ញុំ
នៅក្មេងពេកគ្រួសារ មិនចង់ឲ្យចេញទៅឆ្ងាយ ជាពិសេសអ្នកម៉ាក់គាត់ មិនចង់ឲ្យទៅឆ្ងាយពី ភ្នែក
ច្រមុះរបស់គាត់ ដូច្នេះហើយបានជាខ្ញុំ ត្រូវ បង្ខំចិត្តបដិសេធ មិនទទួលប្រហែល ជាពន្យាពេល
២-៣ឆ្នាំទៀត បានទៅ "។

អ៊ីវ៉ា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា បើតាមនាង គឺមិនគិតទេថា ខាងក្រៅ និងខាងក្នុងមួយ ណា
រកប្រាក់បានច្រើនជាង តែសំខាន់ពេលនេះ នាងក៏មានការមមាញឹក ជាមួយការងារច្រើន ។ ដូច្នេះ
ចាំមើលឆ្នាំ ក្រោយៗទៀត បើទំនេរ នាងអាចទុកចិត្តថា ខ្លួនអាចចេញទៅបាន នាងនឹងចេញទៅ
សម្តែង នៅក្រៅប្រទេស។ តែបើខាង Sponsor យល់ព្រមធានាឪពុក ឬក៏ម្ដាយ របស់នាង ទៅជា
មួយនោះ ប្រហែលជានាងអាចឆ្លើយថា ok ។ តែបើចង់ឲ្យនាងចេញទៅ ដោយគ្មាន ក្រុមគ្រួសារ
ទៅជាមួយទេ គឺពិបាកនឹងទទួល យកការអញ្ជើញាណាស់៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល