CamNews

ទីបំផុតលោក ដូណាល់ ត្រាំ ប្រកាស «មិនយកប្រាក់ខែមួយដុល្លារឡើយ ក្នុងពេលកាន់តំណែងប្រធានាធិបតី» ហើយច្បាប់

(​វ៉ាស៊ីនតោន)៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ សំណួរជាច្រើនពាក់ព័ន្ធនឹងការសន្យារបស់លោក នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានគេចោទសួរសាជាថ្មីឡើងវិញ ដោយក្នុងនោះរួមមានទំាងការសន្យា​មិនយកប្រាក់ខែ សូម្បីតែ​មួយដុល្លារនិងទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន CBSNews​ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។​

កាលពីខែតុលា កន្លងទៅ​នៅក្នុងកម្មវិធីមួយតាមកញ្ចក់ទូរទស្សន៍មានឈ្មោះថា Face The Nation លោកត្រាំ បានអះអាងថាលោកនឹងមិនធ្វើឱ្យមានការពាក់ព័ន្ធគ្នាឡើយរវាងអាជីវកម្ម និងតួនាទីជា ប្រធានាធិបតី ដោយលោកនឹងផ្ទេរក្រុមហ៊ុនទៅឱ្យកូនៗ របស់លោកជាអ្នកគ្រប់គ្រង។

លោក ត្រាំ បានលើកឡើងដូច្នេះថា​ «ខ្ញុំនឹងផ្ដាច់រាល់ទំនាក់ទំនងទំាងអស់ជាមួយការរកស៊ី​របស់ខ្ញុំ​ ហើយខ្ញុំមិនចង់គិតពីវាទៀតទេ... កូនៗខ្ញុំ នឹងគ្រប់គ្រងក្រុមហ៊ុនបន្តព្រោះខ្ញុំចង់ចំណាយពេលតែ ​ទៅលើតួនាទីជាប្រធានាធិបតីដើម្បីធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក ត្រឡប់មករកភាពអស្ចារ្យសាជាថ្មី»។

គួររំលឹកថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងខែតុលា នោះដែរ លោកត្រាំ បានសន្យាថាលោក នឹងមិនយកប្រាក់ខែជាប្រធានាធិបតី ៤០០,០០០ ដុល្លារក្នុងមួយឆ្នាំ នោះទេ ម្យ៉ាងទៀតលោកក៏មិនមានបញ្ហានោះដែរចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ «អ្វីដំបូងដែលខ្ញុំត្រូវធ្វើគឺប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនយកប្រាក់ខែឡើយ បើសិនជាខ្ញុំឡើងជាប្រធានាធិបតី ហើយខ្ញុំក៏មិនមានមិនបញ្ហាអ្វីដែរចំពោះអ្នកស្រឡាញ់ ភេទដូចគ្នាហើយចង់រៀបការនឹងគ្នានោះ»។ នេះជាការលើឡើងរបស់លោក ដូណាល់​ ត្រាំ៕