(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងធ្វើការជាមួយតុលាការ ដើម្បីសុំដីកាតាមចាប់មេប៉ុស្តិនគរបាលរដ្ឋបាលឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់៣នាក់ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះថា «សមត្ថកិច្ចកំពុងចាត់ការតាមច្បាប់ទៅតុលាការហេីយ»។

សូមបញ្ជាក់ថា លោក មុក អ៊ុកសំអាត ជានាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្ដមួយគ្រឿងលឿនដូចហោះ ចេញពីសីុផឹកក្នុងខារ៉ាអូខេ នៅស្គន់ ហើយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ក៏បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះ២នាក់ ស្លាប់ភា្លមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ហើយស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកមេប៉ុស្ដិ៍នោះ បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ នៅចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មន្ដ្រីនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ម៉ាកCamry ពណ៌ឈាមជ្រូក ពាក់ស្លាលេខភ្នំពេញ 2B-2253 បើកពីត្បូង ទៅជើង លុះដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម1H-8863 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ភា្លមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

នគរបាលបញ្ជាក់ថា ជនរងគ្រោះទាំង៣ ទី១៖ឈ្មោះ ថុល វាសនា អាយុ១៨ឆ្នាំ (ស្លាប់) ទី២៖ឈ្មោះ សែ វុទ្ធី អាយុ១៨ឆ្នាំ (ស្លាប់) និងទី៣៖ឈ្មោះ ថៃ ធា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះទាំង៣រស់នៅភូមិសង្កែ ឃុំស្តើងជយ័ ស្រុកជើងព្រៃ រីឯអ្នកបើកបរជានាយប៉ុស្ដិ៍ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី