CamNews

លេចចេញ តម្រុយ កំពូលស្តេចគ្រឿងញៀន អាចប្រើ សត្វស្លាប​ ធ្វើតេស្តិ៍គុណភាពខ្យល់ ផ្លូវក្រោមដី មុនហែកគុក

ព័ត៌មានអន្តរជាតិ ៖ ប្រធានបទក្តៅ នៃករណីរត់គេចចេញពីគុក បានសម្រេចពីសំណាក់កំពូលស្តេច គ្រឿងញៀន ប្រទេស ម៉ិចសិក Joaquin Guzman កាលពីប៉ុន្មានថ្ងៃនោះ គឺជា ចំនុច ដ៏រស៊ើបមួយនៃ វិបត្តិសង្គម របស់រដ្ឋាភិបាលប្រទេសមួយនេះ ខណៈភាពលម្អិត នៃធម្មជាតិ ក្នុងការរត់ចេញពីពន្ធនា គារមានសន្តិសុខខ្ពស់នោះ​ កំពុងតែត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ជា​បន្តបន្ទាប់   តាមរយៈតម្រុយ ដែលបន្សល់ទុកនៅ តួយ៉ាង កាសែតអាមេរិក The New York Times    បញ្ជាក់​ អោយដឹងថា កំពូល ស្តេចគ្រឿងញៀន រូបនេះ ទំនងជាប្រើសត្វបក្សី ជាជំនួយ ដល់ការរត់គេចចេញរបស់ខ្លួន ពោល ប្រើ សត្វបក្សី (សត្វស្លាប) សាកល្បងទៅលើគុណភាពខ្យល់ ក៏ដូចជា លក្ខខ័ណ្ឌខ្យល់ នៅផ្លូវរូងក្រោមដី

របាយការណ៍ បញ្ជាក់ថា កំពូលស្តេច គ្រឿង ញៀន លោក​ Joaquin Guzman  បាន រត់គេចខ្លួនបាន សម្រេច ពីពន្ធនាគារ សហព័ន្ធ មានការ    ពង្រឹងសន្តិសុខខ្ពស់ តាមរយៈការជីករូង ផ្លូវក្រោមដី រយៈ ចម្ងាយឆ្ងាយ និងមានជម្រៅជ្រៅ មានតាំង  ពីការបំពាក់បំពង់ខ្យល់ អ៊ុកហ្ស៊ីហ្សែន ប្រព័ន្ធភ្លើង ក៏ដូច ជាម៉ូតូជាដើម រាល់សម្បទាទាំងអស់នេះ គឺ   ជា  ជំនួយដល់ ឧក្រិដ្ឋ ធ្វើការរត់គេចខ្លួន ។​ លោក Jim Dinkins អតីតប្រធានស៊ើបអង្កេត ពីនាយកដ្ឋានគយ និង អន្តោប្រវេសន៍អោយដឹងថា រូងផ្លូវក្រោមដី រយៈចម្ងាយឆ្ងាយ និងជម្រៅជ្រៅមួយនេះ ហោចណាស់ ត្រូវការពេលវេលាចន្លោះពី ១៨ ខែ ទៅ ២៤ ខែ ទើបជីកសម្រេចជាស្ថាពរ ។

អាថ៍កំបាំង នៃគម្រោងរត់គេចខ្លួន យ៉ាងល្អិតល្អន់ ពីស្តេចគ្រឿងញៀនរូបនេះទំនងជាត្រូវសើរើឡើង អោយដឹង បន្ទាប់ពីមន្រ្តីរដ្ឋាភិបាល ប្រទេស ម៉ិកសិក រកឃើញ សត្វបក្សីងាប់ នៅក្នុង ធុងសម្រាមពី ក្នុងបន្ទប់គុក កំពូលស្តេចគ្រឿងញៀន ខាងលើ ។ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា ពួកគេបាន ប្រើប្រាស់ សត្វបក្សី ឬក៏សត្វស្លាប ក្នុងន័យធ្វើការសាកល្បងទៅលើ លក្ខខ័ណ្ឌ   បរិយាកាស (គុណ ភាពខ្យល់) នៅក្នុងរូងផ្លូវក្រោមដី ។

ពីព្រោះតែរយៈចម្ងាយឆ្ងាយ និង រយៈជម្រៅជ្រៅ នៃរូងផ្លូវក្រោមដី តួយ៉ាង នៅចំនុចមួយនោះ រូងផ្លូវ ក្រោមដីមានរយៈជម្រៅជ្រៅ ដល់ទៅ ៣០ ហ្វឺត (៩,១ម៉ែត្រ) ដូច្នេះមន្រ្តីដាក់បន្ទុកទៅលើការសង្ស័យ ថាក្រុមអ្នកជីកផ្លូវក្រោមដី តម្រូវអោយស្តេច គ្រឿង  ញៀន Guzmán Loera ប្រើ  សត្វស្លាប ធ្វើតេស្តិ៍ សាកល្បងទៅលើ គុណភាពខ្យល់    នៅផ្លូវរូង  ក្រោម   ដីជាមុនសិន មុននឹងរត់គេចខ្លួន ដើម្បីធានា អោយបានថា ស្តេចគ្រឿងញៀន នឹង    មិ នថប់ដង្ហើមស្លាប់ ដោយសារខ្វះអ៊ុកហ្ស៊ីហ្សែន មុននឹងទៅ ដល់ចំនុចបញ្ជប់ នៃផ្លូវរូងដី រត់គេចខ្លួន ។ គួរបញ្ជាក់ថា ករណី រត់គេចខ្លួន បានសម្រេច ជាមួយនឹង មធ្យោបាយតែមួយគត់ មិននឹកស្មានដល់  ពីសំណាក់ ស្តេចគ្រឿងញៀន រូបនេះ គឺជាសុបិន្តអាក្រក់ របស់ប្រទេសម៉ិចសិក ក្នុងនោះ រដ្ឋាភិបាលប្រកាសអាសន្ន និង ប្រកាសផ្តល់ប្រាក់រង្វាន់ ដើម្បីឈាន ទៅដល់ការចាប់ឃាត់ខ្លួន ៕

- អាន ៖ កំពូល ស្តេចគ្រឿងញៀន ចាយលុយ ៥០ លានដុល្លារ ជួល វិស្វករ ជីកផ្លូវក្រោមដី អោយ Jailbreak (មានវីដេអូ)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីស៊ីនិសអ៊ិនសាយដើ