គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ បុរសប្រមឹកម្នាក់ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេកប់ទាំងរស់ បន្ទាប់ពីរូបលោក ដើរធ្លាក់ចូលទៅក្នុងគ្រហុកមួយ ក្រោយមកទៀត ក្រុមការងារសាងសង់ផ្លូវ ក៏បាន ចាប់ផ្តើមធ្វើផ្លូវ ពីលើគាត់តែម្តង ។ ហោចណាស់ មនុស្ស ២ នាក់ត្រូវចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រោះ ថ្នាក់ដ៏កម្រប្រការនេះ ។

វ័យ ៤៥ ឆ្នាំ លោក Latori Barman បានធ្លាក់ចូលទៅក្នុង គ្រហុក មួយ កន្លែង នាយប់ថ្ងៃសុក្រ អំឡុង ពេលដែលដើរត្រលប់មកផ្ទះវិញ បន្ទាប់ពីចូលរួមកម្មវិធីពិពណ៌ក្នុងភូមិ នៃស្រុក Katni រដ្ឋ Madhya Pradesh ប្រទេស ឥណ្ឌា ។ មានជំនឿជាក់អោយដឹងថាបុរសប្រមឹករូបនេះបានសន្លប់បាត់បង់ស្មារតី ពេលដែលធ្លាក់ចូលទៅក្នុង គ្រហុក មួយកន្លែងនោះ នេះបើយោងតាមការ គូសបញ្ជាក់ដោយផ្ទាល់ពី សំណាក់មន្រ្តីស៊ើបអង្កេត សុំមិនបញ្ចេញឈ្មោះ ។ ចុងបញ្ជាប់ ជោគវាសនានៃអាយុជីវិតបុរសប្រមឹក រូបនេះ ត្រូវបានបញ្ជាប់ នៅពេលដែលក្រុមការងារ ស្ថាបនាផ្លូវថ្នល់ ចាក់ កៅស៊ូ បំពេញ បិតជិត រួច យករថយន្ត រ៉ូឡូ គីឡូធ្ងន់ មកកិនបង្ហាប់ផ្ទៃកៅស៊ូ ស្ថាបនា ផ្លូវថ្នល់ ។ យោងតាមសម្តីមន្រ្តីក្នុងស្រុក សរបញ្ជាក់អោយដឹងថា ក្រុមការងារ ពិតជាបានធ្វេសប្រហែសដោយមិនបានកត់សម្គាល់អោយបាន ច្បាស់ថាមានមនុស្សនៅក្នុង គ្រលុក ។

គ្រោះអកុសល ធ្វើផ្លូវសម្លាប់មនុស្ស ទាំងរស់ កប់ទាំងរស់ប្រការនេះ អាចបែកការណ៍ទៅបាន នៅ ពេលដែលប្រជាពលរដ្ឋក្នុងស្រុក ប្រទះឃើញ បំណែក ដៃរបស់លោក លយចេញពីផ្ទៃកៅស៊ូផ្លូវថ្នល់ ទើបនឹងចាក់បំពេញថ្មី ។ សាកសពរបស់លោក ត្រូវបានគាស់ កកាយ យកត្រលប់មកវិញ និងបាន ប្រគល់ទៅអោយភ្នាក់ងារកោសល្យវិច័យ តាមដានស៊ើបអង្កេត។គ្រោះថ្នាក់ដ៏កម្រនឹងកើតមានឡើង ប្រការនេះ នាំមកនូវ ការផ្ទុះឡើង នូវកំហឹងជាខ្លាំង ពីសហគមន៍មូលដ្ឋាន ដោយក្រុមអ្នកភូមិបានធ្វើ ការបិទផ្លូវតវ៉ា ។ បាតុកម្ម បានស្ងប់ស្ងាត់ទៅវិញ នៅពេលដែល មន្រ្តីពាក់ព័ន្ធ បានចាត់វិធានការផ្លូវ ច្បាប់ប្រឆាំងជាមួយនឹងក្រុមហ៊ុនស្ថាបនាផ្លូវថ្នល់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ