CamNews

កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យម្នាក់ ឡើងតុលាការ ពាក់ព័ន្ធ ករណីប៉ុនប៉ង រំលោភសេពសន្ថវៈ

កំពត ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនឡើង ទៅតុលាការ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ើន តាហ្វើ ហៅខ្វើ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកនារី រងគ្រោះ ឈ្មោះ ផាត់ ម៉ាច អាយុ ៣០ឆ្នាំ រស់នៅភូមិតាអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

មន្ត្រីនគរបាលដដែល បន្តឲ្យដឹងទៀតថា ក្រោយពីនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅនគរបាលប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋានរួចមក កម្លាំងនគរបាល នៃការិយា​ល័យ​កណ្តាលព្រហ្មទណ្ឌខេត្ត សហការនឹងកម្លាំងនគរបាលមូលដ្ឋាន បានចុះស្ទាក់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាននៅកណ្តាលផ្លូវ ក្នុងភូមិ ឃុំ របស់ ជនសង្ស័យកាលពីរសៀលថ្ងៃទី០៤ ខែមីនា រួចហើយក៏នាំខ្លួនមកសាកសួរ នៅឯការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ភ្លាមផងដែរ។

មន្ត្រីនគរបាលព្រហ្មទណ្ឌរូបនេះ រៀបរាប់ទៀតថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង២២​យប់ មាន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈកើតឡើងនៅភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត បង្កឡើងដោយ ជនសង្ស័យខាងលើ និងគូកនម្នាក់ទៀត ឈ្មោះ រូច បានធ្វើសកម្មភាពចាប់​ឱបថើប និងស្ទាបរាវដោះនារីរងគ្រោះ ឈ្មោះផាត់ ម៉ាច ខាងលើ ។

យោងតាមការរៀបរាប់របស់នារីរងគ្រោះ ឈ្មោះ ផាត់ ម៉ាច ប្រាប់សមត្ថកិច្ចថា រូបខ្លួនបានត្រឡប់មកពីលេងនៅវត្តបឹង ព្រះ រួមដំណើរមានគ្នាចំនួន ៣នាក់: ទី១ ឈ្មោះ អ៊ុន សែព្រី (ត្រូវជាប្អូនស្រីបង្កើត របស់ជនរងគ្រោះ),ទី២ ឈ្មោះ ស៊ុន សុភី(ត្រូវជាក្មួយស្រីរបស់ជនរងគ្រោះ) និងទី៣ រូបខ្លួនផ្ទាល់។ពេលដើរមកដល់ប្រឡាយចិន ត្រង់ចំណុចកើត ហេតុម្លិចគល់ ស្ថិតក្នុងភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ស្រាប់តែមានមនុស្សប្រុស ២នាក់,ទី១ ឈ្មោះ ហ៊ើន តាហ្វើ ហៅខ្វើ ជាជនសង្ស័យ និងទី២ មិនស្គាល់ឈ្មោះ បានរត់មកពីក្រោយខ្លួន ហើយជនសង្ស័យឈ្មោះ ខ្វើ នេះ បានស្ទុះមកចាប់ឱបថើប ច្របាច់ដោះ និងស្ទាបអង្អែលប្រដាប់ភេទខ្លួន ពេលនោះខ្លួនខំប្រឹងត្រដររើបំរះរួច ក៏រត់ ទៅថ្នល់ សំដៅទៅផ្ទះ ពេលរត់បានប្រហែល៣០ម៉ែត្រ ស្រាប់ម្នាក់ដែលខ្លួនមិនស្គាល់ឈ្មោះនោះ បានរត់តាមពី ក្រោយ ហើយចាប់ឱបថើប ច្របាច់ដោះ និងស្ទាបប្រដាប់ភេទខ្លួនទៀត ខ្លួនក៏បានរើបំរះរួចម្តងទៀត ហើយរត់សំដៅ ទៅផ្ទះ ។ ពេលខ្លួនរត់ទៅជិតដល់ផ្ទះខ្លួន ក៏បានឃើញម៉ូតូ ១គ្រឿង ជិះគ្នាពីរនាក់ (មើលមុខមិនស្គាល់) បានជិះតាម ខ្លួនពីក្រោយ តែតាមមិនទាន់ រូបខ្លួនក៏ចូលផ្ទះទៅ ហើយពួកវាក៏ទៅបាត់ដែរ ។

ឆ្លងតាមការស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ បានបង្ហាញថា ឈ្មោះ ហ៊ើន តាហ្វើ ហៅខ្វើ និងគូកនឈ្មោះ រូច ពិត ជាបានប្រព្រឹត្តបទល្មើស ប៉ុនប៉ងរំលោភសេពសន្ថវៈ ពិតប្រាកដមែន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល