ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង រវាងរថយន្តតាក់ស៊ី ជាមួយនិងរ៉ឺម៉កម៉ូតូ បានបណ្តាលឱ្យបុរស ម្ចាស់រ៉ឺម៉កម៉ូតូ រងរបួសបែកមុខ ចំណែករថយន្តនិងម៉ូតូ រងការខូចខាតដូចគ្នា ហើយភាគីទាំងពីរបានប្រកែកគ្នាបែកផ្សែង រៀបនិងប្រើអំពើហិង្សា ដោយម្នាក់ៗប្រកាន់យកត្រូវរៀងៗខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង ៥០នាទីថ្ងៃទី ១៧ វិច្ឆិកា ២០១៤ នៅចំណុចមុខសណ្ឋគារ ហ៊ីម៉ាវ៉ារៀ តាមផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញរថយន្តតាក់ស៊ី មហាកំផែង ពាក់ស្លាកលេខភ្នំពេញ 2X-5715 បានរីយ៉ែរថយន្ត ថយក្រោយឈប់ដាក់ភ្ញៀវ នៅមុខសណ្ឋាគារហ៊ីម៉ាវ៉ារៀ បន្ទាប់ពីដាក់ភ្ញៀវ ចុះអស់ហើយនោះ រថយន្តតាក់ស៊ីខាងលើ ក៏បានបើកទៅមុខ និងបត់ឆ្លងផ្លូវ ក៏ត្រូវរ៉ឺម៉កម៉ូតូមកពីក្រោយ បើកស្របទិសគ្នា បានបើកមកបុកចំពាក់កណ្តាល រថយន្តតាក់ស៊ីខាងលើ បណ្តាលឱ្យរថយន្តនិងម៉ូតូរងការខូចខាត ចំណែកបុរសបើករ៉ឺម៉កម៉ូតូ បានខ្ទាតចេញពីរ៉ឺម៉កម៉ូតូផ្លោង រំលង រថយន្តតាក់ស៊ីរងរបួសបែកមុខបែកមាត់ ។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនោះភាគីទាំងពីរ មិនបាននិយាយដោះស្រាយគ្នា តាមសម្រួលនោះទេ គឺបានប្រកែកបែកគ្នាផ្សែងយកត្រូវរៀងៗខ្លួន រៀបនិងប្រើអំពើហិង្សា ដាក់គ្នាទៅហើយ តែពេលដែលសមត្ថកិច្ច ចុះទៅពិនិត្យវាស់វែង សួររកហេតុផល បែរជាភាគីទាំងពីរ មិននិយាយអ្វីនោះទេ ហើយនាំគ្នាបែកផ្លួវគ្នាដូចជា គ្មានរឿងអ្វីទៅវិញ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល