ភ្នំពេញ៖ យោងតាម អ្នកយកព័ត៌មាន បានរាយការណ៍ថា នៅម៉ោងប្រមាណ ២២៖៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលមួយ ដោយ បានកើតឡើងតាមផ្លូវស៊ីសុវត្តិ ទល់មុខភោជនីយដ្ឋាន ទន្លេសាប ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយបុរស៣នាក់ បើករថយន្តឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-0593 បានបើកបុក រថយន្ត ម៉ែកសដេស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2H-2959 បើកដោយបុរសជនបរទេស ប្រុសស្រី២នាក់ ។

អ្នកឃើញហេតុការណ៌បាននិយាយប្រាប់ថា អ្នកបើករថយន្តឆ្លាម បន្ទាប់ពីបុកហើយមិនឈប់ទេ ព្យាយាមបើករត់ តែត្រូវបានបុរសបរទេស ចុះទៅឃាត់រថយន្ត នៅតែមិនព្រមឈប់ ទៀត ទើបធ្វើឲ្យបុរសបរទេស នោះមានកំហឹង ដោយបុកហើយមិនឈប់ ជនបរទេសខាងលើបានវាយ កញ្ចក់រថយន្ត ខាងមុខរបស់ជនបង្ក និងដៃបណ្តាលឲ្យបែកខ្ទេច ។

ក្រោយពីវាយហើយបុរសបរទេស មិនបានរត់ទៅណាទេ គឺនៅរកខុសរកត្រូវ នៅកន្លែងកើតហេតុ រហូតដល់ កម្លាំងនគរបាល អន្តរាគមន៍៕

<object width="500" height="300" data="http://www.youtube.com/v/oE5gyybMr0Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/oE5gyybMr0Y&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល