សាខាលក់ផលិតផលតាម អ៊ីនធឺណែត មួយចំនួននៅក្នុងទ្វីបអឺរ៉ុបទើបតែបានធ្វើការប្រកាស
ដល់អតិថិជនរបស់ខ្លួន ផ្តល់លទ្ធភាពសំរាប់ពួកគេអាចធ្វើការបញ្ជារទិញជាមុននូវគំរូទូរស័ព្ទ
ប្រភេទ smartphone ដំណើរការដោយប្រព័ន្ធ MeeGo ,Nokia N9 ដែលមានតំលៃចាប់ពី ៥៥០
អឺរ៉ូ ដល់ ៦២០ អឺរ៉ូ ។
សាខាលក់រាយរបស់ Romania ផ្តល់លទ្ធភាពបញ្ជារទិញជាមុននូវគំរូទូរស័ព្ទ Nokia N9 ក្នុង
តំលៃ ៥៥០ អឺរ៉ូ(ប្រហែល ៧៧៣ ដុល្លាអាមេរិក) ខណៈពេលដែលគេហទំព័រលក់ដូររបស់
អាល្លឺម៉ង់ឈ្មោះ Amazon.de ក៏បានផ្តល់លទ្ធភាពដូចគ្នាដែរដល់អតិថិជនរបស់ខ្លួន តែក្នុង
តំលៃ ៦២០ អឺរ៉ូ(ប្រហែល ៨៧០ ដុល្លាអាមេរិក) ។ ដោយឡែកក៏មានប្រភពពត៌មានមួយ
ចំនួនទៀតក៏បានអោយដឹងផងដែរថា Nokia N9 នេះនឹងដាក់លក់នៅក្នុងប្រទេស ណវ៉េស
នៅចុងខែ កញ្ញានេះក្នុងតំលៃ ៥៧០ អឺរ៉ូ (ប្រហែល ៨០០ ដុល្លាអាមេរិក)។ កំរិតតំលៃនេះត្រូវ
បានគេចាត់ទុកថាជាតំលៃមួយមានកំរិតខ្ពស់គួរសមបើធ្វើការប្រៀបធៀបជាមួយតំលៃរបស់
smartphone ទំនើបៗផ្សេងៗមួយចំនួន ។
N9 គឺជាប្រភេទទូរស័ព្ទដំបូងដែលដំណើរការលើប្រព័ន្ធ MeeGo ដែលត្រូវបានក្រុមហ៊ុន
Nokia ធ្វើការបង្ហាញណែនាំនៅក្នុងប្រទេស សិង្ហបុរី កាលពីកំឡុងខែមិថុនាកន្លងទៅនេះ ។
N9 មានអេក្រង់ Touch Screen ទំហំ ៣,៩ អ៊ីង ប្រព័ន្ធបច្ចេកវិទ្យា AMOLED រួមនិងកម្មវិធីគួរ
អោយទាក់ទាញជាច្រើនផ្សេងៗទៀត ៕
ប្រភព៖ Zing
ដោយ៖យ៉ាវីន