លោក Song Changjiang មានវ័យ២៧ឆ្នាំ មកពីខេត្ត Chengdu ប្រទេសចិនបានឈ្នះ
នូវរថយន្ត BMW មួយគ្រឿងក្រោយពីគាត់បានចូលរួមលេងហ្គេមអស់រយៈពេល៤ថ្ងៃ
៣យប់ ស្មើនឹង៨៧ម៉ោងក្នុងកម្មវិធីប្រកួត Bizarre Contest ។

អ្វីដែលលោកអ្នកត្រូវធ្វើ ដើម្បីមានឧកាសក្នុងការឈ្នះរង្វាន់រថយន្ត BMW ដ៏ថ្មីស្រឡាងមួយ
គឺបេក្ខភាពទាំងអស់ត្រូវចូលរួមប្រកួត ដោយត្រូវដាក់ដៃរបស់ខ្លួនជាប់ទៅនិងរថយន្តអោយបាន
យូរជាងគេបំផុត។ ការប្រកួតប្រជែងនេះ ត្រូវអោយឈ្មោះថា "Who Can Keep Their Hand on
the BMW" ដែលបានធ្វើឡើងនៅក្នុងទីក្រុង chengdu ប្រទេសចិនដែលមានបេក្ខភាពចូលរួមដល់
ទៅ ១២០នាក់ និងមានអាយុចន្លោះពី១៨ទៅ៤០ឆ្នាំ។ បេក្ខភាពរូបណាដែលដាក់ដៃរបស់ខ្លួនបាន
យូរជាងគេបំផុន និងក្លាយជាអ្នកឈ្នះ ក៏ដូចក្លាយជាម្វាស់រថយន្ត BMW ។ ហ្គេមនេះតំរូវអោយអ្នក
ចូលរួមទាំងអស់ ត្រូវមានភាពអត់ធ្មត់ និងតស៊ូព្យាយាម។ស្តាប់មើលទៅដូចជាងាយស្រួលណាស់
មែនទេ? ដូច្នេះចូរក្រឡេកមើលនូវរូបភាពខាងក្រោម ដែលបានបញ្ជាក់អំពីទិដ្ឋភាពរបស់បេក្ខជន
ខណៈពេលដែលកំពុងប្រកួតប្រជែង ថាតើវាគឺជាការងាយស្រួលឬយ៉ាងណា៖

លោក Song ម្វាស់ជ័យលាភី ទិដ្ឋភាពពេលកំពុងប្រកួត

បើនិយាយពីលក្ខខ័ណ្ឌតិកៈវិញ បេក្ខភាពទាំងអស់ត្រូវដាក់ដៃជាប់ទៅនឹងរថយន្តអោយបានយូរ
ជាងគេបំផុត ដែលក្នុងនោះអនុញ្ញាតអោយពួកគេសំរាកតែ១៥នាទីប៉ុណ្ណោះរៀងរាល់៤ម៉ោងម្តង
ក្នុងការទទួលទានអាហារ គេង ក៏ដូចជាទៅបន្ទប់ទឹក។ ក្រោយពីមានការប្រកួតប្រជែងដ៏ស្វិត
ស្វាញនេះដែលមានរយៈពេលដល់ទៅ៤យប់៣ថ្ងៃ (៨៧ម៉ោង) ក្នុងចំណោមបេក្ខភាព១២០នាក់
នៅសល់តែ៣នាក់ប៉ុណ្ណោះ។ បេក្ខជនម្នាក់កក្នុងចំណោមពួកគេទាំង៣នាក់ បានបោះបង់ចោល
ការប្រកួតដោយសារការស្ពឹកជើងខ្លាំងពេក ដែលធ្វើអោយគាត់បានស្រក់ទឹកភ្នែកនិងមិនអាច
ដើររួច រីឯបេក្ខជនម្នាក់ទៀតក៏បានបោះបង់ចោលប្រកួតរយៈពេលបីម៉ោងក្រោយ ដែលធ្វើអោយ
លោក Song បានក្លាយជាជ័យលាភីក្នុងកម្មវិធីនេះ។

បេក្ខភាពម្នាក់បានស្រក់ទឹកភ្នែកដោយសារការស្ពឹកជើងខ្លាំងពេក និងមិនអាចដើររួច

បេក្ខភាពរូបនេះ ត្រូវបានមិត្តស្រីអៀវដោយសារដើរមិនរួចក្រោយពីការប្រកួត

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral