Jessica Simpson ធ្លាប់បានព្យាយាម និងខំប្រឹងហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ បន្ទាប់ពីបង្កើត
បានកូនស្រីច្បងម្នាក់ ប៉ុន្ដែពេលនេះ Jessica Simpson ត្រូវផ្អាកមកវិញ ដោយសារតែដឹងថា
ខ្លួនកំពុងមានផ្ទៃពោះ។

កូនស្រីច្បាងដែលទើបតែមានអាយុ ៦ខែប៉ុណ្ណោះ តែពេលនេះ Jessica Simpson មានផ្ទៃពោះ
លើកទីពីរ។ ព័ត៌មាននេះត្រូវបាននាងទទួលស្គាល់ជាមួយនឹងក្រុមអ្នកសារព័ត៌មាន កាលពីពេល
កន្លងទៅថ្មីៗនេះ។

បន្ទាប់ពីទើបតែបង្កើតបានកូនស្រីច្បង Jessica ត្រូវបានគេរិះគន់ច្រើន ដោយសារតែរូបរាងធាត់
របស់នាង។ នាងធ្លាប់បានព្យាយាមហាត់ប្រាណ និងតមអាហារ ដើម្បីបញ្ចុះទម្ងន់ដែលចេះតែ
កើនឡើងមិនឈប់របស់ខ្លួន ប៉ុន្ដែពេលដឹងថា មានផ្ទៃពោះម្ដងទៀត Jessica ក៏បានបោះបង់ការ
ហាត់ប្រាណ និងការហូបតម។

បើទោះជាមានរូបរាងធាត់ជាងមុន ប៉ុន្ដែការដែលនាងមានកូនម្នាក់ទៀត បានធ្វើឱ្យនាងកាន់តែ
មានសុភមង្គល៕

ដោយ ៖ សីហា
ប្រភព ៖ VE