(ក្រុងឡុងដ៍)៖ ក្លឹបដែលកំពុងឈរនៅកំពូលតារាង Leicester City បានសម្រេចបន្ថែមប្រាក់ឈ្នួលឲ្យកីឡាករខ្សែប្រ យុទ្ធ Jamie Vardy ទ្វេដង ដើម្បីឲ្យរូបគេបន្តនៅលេងក្នុងក្លឹបនេះទៀត បញ្ចប់ការតាមទិញពីសំណាក់ក្រុមការពារតំ ណែងជើងឯកតោខៀវ Chelsea ។

តាមរយៈសារព័ត៌មាន Mirror បានឲ្យដឹងថា Leicester City សម្រេចបន្ថែមប្រាក់ពលកម្មរបស់កីឡាករអង់គ្លេស វ័យ២៨ឆ្នាំដែលកំពុង លេងឡើងជើងខ្លាំងពី ៤០០០០ផោនក្នុងមួយសប្តាហ៍ ឡើងដល់ ៨០០០០ផោនក្នុងមួយ សប្តាហ៍ ក្នុងគោលបំណងលួងលោម Vardy បន្តលេងនៅកីឡដ្ឋាន King Power បន្តទៀត ក្នុងគ្រាដែល Chelsea ត្រៀមទិញ ៣០លានផោនទៅលេងនៅ Stamford Bridge វិញនោះ ។

ទន្ទឹមជាមួយគ្នានោះដែរ Vardy នៅសល់កិច្ចសន្យារយៈពេល២កន្លះទៀតក្នុងក្លឹប Leicester City ដែលរូបគេបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៤ ដោយទទួលបានតម្លៃខ្លួន ៤០០០០ផោនក្នុងមួយសប្តាហ៍ ហើយរហូតមកទល់នឹងពេល នេះ រវាងក្លឹប និងរូបគេមិនទាន់បានចូលតុចរចាពីកិច្ច សន្យាបន្ថែមទៀតឡើយ ក្នុងខណៈដែលក្លឹបធំៗជាច្រើនកំពុងតែចង់មានដូចជា Spurs និង Chelsea ជាដើម ដោយពីមើលពីការស៊ុតបញ្ចូលទី១៥គ្រាប់ ដ៏អស្ចារ្យរបស់គេ ។

Vardy ជាកីឡាករជើងខ្លាំងមួយរូបដែលបានជួយឲ្យក្លឹបលេងនៅ Championship, Leicester City ឡើងមកលេងនៅ Premier League ក្នុងរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ នេះ និងជួយឲ្យក្រុមថ្មីនេះឈរនៅកំពូលតារាងបណ្តោះអាសន្ន ផងដែរដោយមាន៣៨ពិន្ទុ ហើយកំពុងត្រូវបានគ្រូបង្វឹកអង់គ្លេស Roy Hodgson ត្រៀមកោះហៅឲ្យជួយក្រុមក្នុង Euro 2016 ខាងមុខផងដែរ ។ Leicester City នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Liverpool ម៉ោង ២២៖០០នាទីយប់នេះក្នុង Premier League សប្តាហ៍ទី១៨ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី