ជាមួយនិងការ ព្យាយាម ផ្លាស់ប្តូរស្ទីល និងអាកប្បកិរិយា ដែលធ្វើអោយ ទស្សនិកជន រិះគន់យ៉ាង ចាស់ដៃនោះ Miley Cyrus ក៏បាននិយាយ បន្ថែមទៀត ផងដែរថា នាងនិង កែប្រែខ្លួននាង ឲ្យទៅជា មនុស្សមួយផ្សេងទៀត ។

ជាមួយនិង ពាក្យមួយឃ្លានេះ វាបានធ្វើអោយ តារាចំរៀងជើងចាស់ Dolly Parton ដែលជាម្តាយធម៌ របស់ Miley Cyrus មានការព្រួយ បារម្ភជាខ្លាំង ។ Dolly បានប្រាប់ថា នាងពិតជាព្រួយបារម្ភ ជាមួយ និងកូនធម៌ ម្នាក់នេះណាស់ ព្រោះនាង កាន់តែលង់ខ្លួន ជ្រៅទៅហើយ ។ ម្យ៉ាងវិញទៀត នាងមិន គួរណា ចង់កែប្រែខ្លួន ឬសំលាប់ឈ្មោះ Hannah Montana ចោលនោះទេ ព្រោះវាជាឈ្មោះ និងតួ អង្គមួយ ដ៏ល្បីរបស់នាង ។ Dolly បន្តថា ប្រសិនបើ Miley ងប់ងុល និងខ្លួនឯងពេក ហើយធ្វើអ្វីដែល ឆ្គួតប្លែក នៅលើឆាក ម្តងទៀតប្រហែល ជាទស្សនិកជន និងអ្នកគាំទ្រនាង លែងទុកមុខអោយ តទៅទៀត ហើយ ។ ប្រសិនបើ Miley សំរេចចិត្ត បានត្រឹមត្រូវនោះ នាងបានល្បី និងទទួលបាន ការគាំទ្រ ច្រើនជាងមុន ។

គួរបញ្ជាក់ផងដែរថា Miley ធ្លាប់បាន និយាយថា នាងចង់សំលាប់ តួអង្គ Hannah Montana ចោល ដែលពេលនោះ នាងសំដែងជាតួនេះ ហើយទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជនដោយសារ តែ ភាពទន់ភ្លន់ សុភាពរាបសារ និងគួរអោយស្រឡាញ់ របស់ Miley ។ ហើយឥលូវនេះ បែជានាង ចង់បំផ្លាញ កេរ៍ឈ្មោះខ្លួន ឯងចោលទៅវិញ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton