Honor គឺជាស៊េរីស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិខ្ពស់ តម្លៃល្អសមរម្យរបស់ Huawei ហើយសម្រាប់ស្មាតហ្វូន V8 ថ្មីបំផុតរបស់ពួកគេនេះ ក៏នៅតែបន្តតាមគោលការណ៍ដដែល ជាមួយនឹងកាមេរ៉ាក្រោយភ្លោះ (ប៉ុន្តែមិនមានឡូហ្គោ Leica ទេ), អេក្រង់ទំហំ 5.7", ប្រើប្រាស់ chip Kirin 950, រ៉េម 4GB។ តម្លៃលក់សម្រាប់ម៉ូដែលអេក្រង់ FullHD អង្គផ្ទុកទិន្នន័យ 32GB គឺប្រហែលខ្ទង់ ៣៥០ដុល្លារ ក្នុងពេលដែលម៉ូដែលអេក្រង់ 2K មានអង្គផ្ទុកទិន្នន័យ 64GB គឺប្រហែលនឹង ៤៣៩ដុល្លារ។

បន្ទះឈីបដំណើរការ Kirin 950 គឺជាបន្ទះឈីបដែលខ្លាំង ជាមួយនឹងកម្លាំង 4 Core Cortex A72 2.3GHz និង 4 ជោរេ Cortex A53 1.8GHz។ ដូច្នេះហើយយើងអាចជឿជាក់បានថា សមត្ថភាពដំណើរការរបស់ V8 នឹងមិនចាញ់ជាមួយនឹងស្មាតហ្វូន Huawei Mate 8 កាលពីមុននោះទេ។ Honor V8 មានថាមពលថ្ម 3500mAh, នឹងរន្ធសាកថ្មប្រភេទ USB C។

បើនិយាយពីកាមេរ៉ាវិញ Honor V8 បំពាក់កាមេរ៉ាក្រោយចំនួនពីរដូចនឹង Huawei P9 កាមេរ៉ាទាំងពីរនោះមានទំហំ 12MP f2.2, Lens ៦ស្រទាប់, flash LED ពីរ, Laser focus ប៉ុន្តែវាមិនមែនឡូហ្គោ Leica នៅលើស្មាតហ្វូននេះទេ។ រីឯកាមេរ៉ាមុខវិញមានទំហំ 8MP f/2.4។

Honor V8 នឹងនៅតែប្រើប្រាស់ interface EMUI 4.1 របស់ Huawei ប្រើប្រព័ន្ធប្រតិបត្តិការ Android 6.0។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី១៧ ខែឧសភា ខាងមុខនេះតទៅ៕

- អានអត្ថបទ៖ iPhone7 បន្តចចាមអារ៉ាម លេចចេញរូបរាង កាន់តែច្បាស់ជាងមុន មិនមានរន្ធ ដោតកាស

ប្រែសម្រួល៖ មង្គល
ប្រភព៖ Weibo, Tinhte