ពត៌មានកីឡាករ៖ ចុះផ្សាយសារជាថ្មីម្ដងទៀត ខណៈពេលថ្មីៗនេះទើបតែលេចឮថា Ronaldo បានចែកផ្លូវគ្នាជាមួយ មិត្ដស្រីដ៏ស្រស់ស្អាតសាច់ខ្ចី ហើយបែជាមកមានសកម្មភាពស្និតស្នាលជាមួយអ្នកសារព័ត៌មានជនជាតិ អេស្ប៉ាញ បង្កើតការសង្ស័យដល់មិត្ដជុំវិញខ្លួនរួមទាំងអ្នកកាសែត យល់ថាអ្នកទាំងពីរៀបចំបង្កើតពន្លកស្នេហ៍។

រួបថតបង្ហាញពីសកម្មភាពដ៏ស្និតស្នាល រវាង Ronaldo និង អ្នកការសែតជនជាតិ អេស្ប៉ាញម្នាក់បានលាតត្រដាង និងការគិតខ្ពស់របស់ប្រិយមិត្ដគាំទ្រ ព្រមទាំងអ្នកការសែត ដូចគ្នាថា អ្នកទាំងពី ទំនងកំពុងតែមានគម្រោងរៀបចំបណ្ដុះពន្លកស្នេហា ក្រោយពេលដែល Ronaldo ទើបតែចែកផ្លូវជាគ្នាថ្មីៗជាមួយនឹងមិត្ដស្រីរបស់ខ្លួនគឺ នាង Irina Shayk ជាតារាម៉ូដែលល្បីលំដាប់ថ្នាក់ពិភពលោក ។

មិនទាន់មានភស្ដុតាងអ្វីបញ្ជាក់ឲ្យកាន់តែច្បាស់ជាងនេះទេ ដែលអាចបង្ហាញថា អ្នកទាំងពីរពិតជាកំពុងតែបង្កើតមនោសញ្ចេតនា ។ តែអ្វីដែលសំខាន់នោះ អ្នកទាំងពីបង្ហាញពីរួបភាពស្និតស្នាល នៅពីចំមុខមហាជន ថែមទាំងលើបណ្ដាញសង្គម twitter ។

អាន៖ ទម្លាយមូលអាថ៌កំបាំង ដែលកីឡាករល្បី Ronaldo បែកបាក់ពីមិត្ដស្រីដ៏ស្រស់ស្អាតបំផុត របស់ខ្លួន

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv