ព្រះរាជបុត្រាថៃ អាចនឹងឡើងគ្រងរាជសម្បត្តិនៅចុងឆ្នាំនេះ ផ្ទុយទៅនឹងការប្រកាសកន្លងមក
ដែលថា ទ្រង់នឹងពន្យាពេលមួយឆ្នាំដើម្បីកាន់ទុក្ខព្រះសព្វបីតារបស់ទ្រង់។

ព្រះរាជបុត្រា Vajiralongkorn

“យើងខ្ញុំកំពុងត្រៀមខ្លួន អ្វីៗទាំងអស់ត្រូវបានត្រៀមសម្រាប់ថ្ងៃទី១ធ្នូ។ ប៉ុន្តែ ពេលវេលានេះក៏នឹង
អាស្រ័យទៅលើព្រះអង្គម្ចាស់ Maha Vajiralongkorn” នេះបើតាមទំព័រ Reuters ដកស្រង់ប្រភព
ព័ត៌មានពីយោធាជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះ។

ព័ត៌មានដែលនិយាយអំពីព្រះរាជបុត្រា Vajiralongkorn ឡើងសោយរាជ នៅដើមខែធ្នូនេះ ត្រូវ
បានលើកឡើងបន្ទាប់ពីទ្រង់បានទៅកាន់អាល្លឺម៉ង់ដើម្បីដោះស្រាយបញ្ហាឯកជន។ ទ្រង់
Vajiralongkorn នឹងត្រឡប់មកប្រទេសថៃវិញ នៅក្នុងខែវិច្ឆិកា។

ព្រះរាជបុត្រា Vajiralongkorn កាលពីថ្ងៃទី ១៣តុលា បានទទួលស្គាល់ថានឹងឡើងគ្រងរាជជំនួស
បីតា នៅមិនយូរប៉ុន្មានបន្ទាប់ពីព្រះអង្គម្ចាស់ Bhumibol Adulyadej សោយទិវង្គត។

ប៉ុន្តែ នាយករដ្ឋមន្ដ្រីថៃ Prayuth Chan-ocha ធ្លាប់បានប្រកាសថា រាជបុត្រាអង្គនេះចង់ពន្យាពេល
ថ្ងៃឡើងគ្រងរាជដើម្បីរួមជាមួយប្រជានុរាស្ដ្រ គោរពព្រះវិញ្ញាណក្ខន្ធបីតារយៈពេលមួយឆ្នាំ។ ពេល
វេលាដែលល្អបំផុតត្រូវបានគេយល់ថា នៅក្រោយពិធីថ្វាយព្រះភ្លើងព្រះអង្គម្ចាស់ Adulyadej។

ប្រែសម្រួល ៖ តារា
ប្រភព ៖ ibtimes