CamNews

ឃាតកវ័យក្មេង រំលោភ រួចសម្លាប់ ស្ត្រីសតិ មិនគ្រប់ម្នាក់

កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ ត្រូវបានឃាតកវ័យក្មេង រំលោភបានសម្រេច រួចសម្លាប់អូសសពយក ទៅប្លុង​ចោល​នៅក្នុងប្រឡាយទឹក នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍ខាងលើនេះបានធ្វើឲ្យ មានការភ្ញាក់ផ្អើល បន្ទាប់ពីក្មេងឃ្វាលគោបានប្រទះឃើញសាកសពស្រី្តរូបនេះនៅវេលា​​ម៉ោង១០ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

អធិការនគរបាលស្រុក រលាប្អៀរ លោក យ៉ីន សាលី បានឲ្យដឺងថា៖ស្ត្រីដែលមានឈ្មោះ ជុំ កុសល មានប្តីឈ្មោះ ហេង ចាន់ថន មានកូនពីនាក់ ទីលំនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រួវបានឃាតកវ័យក្មេង ម្នាក់ឈ្មោះណុប ប៊ុនណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ រំលោភហើយ សម្លាប់។

ក្រោយពីទទួលបាន សេចក្តីរាយការណ៍ពីក្មេងឃ្វាលគោថា មានសាកសពស្រ្តីម្នាក់ស្លាក់ ក្នុងទឹកប្រ​ឡាយ​នៅ ក្នុងភូមិ សមត្ថកិច្ចបានចាត់កំលាំងនឹងជំនាញ ស៊ើបអង្កេតបន្ទាន់ ដោយមានការសង្ស័យ ហើយបានឈានដល់ ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗផងដែរ។ ក្រោយពីការសាកសួរ លើជនសង្ស័យ​បានឆ្លើយសារភាពថា ពិតជាបានរំលោភ ហើយបានសម្លាប់ដោយបានកាច់មែកឈើ វាយលើស្ត្រីរួបនោះរហូតដល់ស្លាប់ នឹងបាន អូសយកទៅជ្រមុជ ទំលាក់ក្នុងប្រឡាយទឺកស្រែ ដែលមានចំងាយប្រហែល៧ម៉ែត្រពីកន្លែងរំលោភ ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុ បាននិយាយថាស្ត្រីដែលមានឈ្មោះ ជុំ កុសល គឺជាគ្រួសារ​មូយ ដែលក្រីក្ររ ហើយក៏មានសតិបញ្ញាមិនគ្រប់គ្រាន់ផងដែរ នឹងចូលចិត្តផឹកស្រាហើយដើរស៊ីឈ្នួលច្រូតស្រូវ ឲ្យគេក្នុងភូមិដើម្បីចិញ្ចឹមជីវិតកួនទាំង២។ ក្រោយពេលបាត់ខ្លួនប្តីរបស់គាត់បានដើរ រកប្រពន្ធតាំងពីម៉ោង៦ល្ងាច ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៤ ប៉ុន្តែប្តីរបស់គាត់រកមិនឃើញឡើយ ហើយក៏បានបន្តដំណើររកប្រពន្ធ ដល់ព្រឹក ម៉ោង១០ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ទើបបានទទួលដំណឹងថា ប្រពន្ធរបស់គាត់ត្រួវបានគេសម្លាប់នៅចុងភូមិ ថ្មី  ។

ជនល្មើសត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត កសាងសុំណំរឿង ដើម្បីបញ្ជូនទៅកាន់ តុលាការតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល