ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពី វេលាល្ងាចម្សិលមិញនេះ បន្ទាប់ ពីបានដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានក្នុងស្រុក ប្រទេស ឥណ្ឌា ចេញផ្សាយ អោយដឹងថា បុរសម្នាក់ ប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីគេបានរកឃើញថា គាត់ ពិតជាបានកាត់ក្បាលក្មេងតូច រួចហុតឈាមថែមទៀតផង ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បុរសប្រឈមនឹងកាត់ទោសប្រហារជីវិត ម្នាក់នោះ មានឈ្មោះថា Lakshmi Kanta Sarkar ត្រូវបានក្រុមអ្នកភូមិ ប្រទះឃើញ កំពុងតែផឹក ទឹកឈាមស្រក់ចេញពី ក្បាលដែលគាត់បានព្យួរសំយុងចុះមកក្រោម ដោយចងផ្អោបទៅនឹងដើម ឈើ ក្រោយពីគាត់កាត់ក្បាលរួច នៅឯវាលកប់ខ្មោចមួយកន្លែង ។

គួរបញ្ជាក់ផងដែរថា តាមពិតទៅ ករណីរឿងហេតុ ដ៏ស្ទើរតែមិនគួរអោយជឿខាងលើនេះ បានកើត ឡើងតាំងពី ២ ឆ្នាំមុនមកម្ល៉េះ តែទើបតែ មកដល់នឹងបច្ចុប្បន្នភាពទេ ការកាត់ក្តី ក៏បានសម្រេច ឡើង នោះគឺ សម្រេចកាត់ទោស ប្រហារជីវិត របស់គាត់ផ្ទាល់តែម្តង ក្រោយពីមានករណី ស៊ូក្តីជា ច្រើនឆ្នាំ ស្របពេលដែលមានសាក្សី ដាក់ពាក្យចោទប្តឹង ១៧ នាក់ ដូចគ្នាដែរ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីទីភ្នាក់ងារ សារព័ត៌មាន Times of India សរបញ្ជាក់អោយ ដឹងថា ករណីខាងលើ បានកើតឡើងតាំងពី ពីរឆ្នាំមុន នៅក្នុងភូមិ Kalakuri ស្របពេលដែលក្រុម អ្នកភូមិ ប្រទះឃើញហើយនោះ បាននាំគ្នា ច្រឡោតខឹង និងវាយគាត់ អមទៅដោយការស្រែកបន្លឺ ពាក្យព្រមៗគ្នាថា ៖ គាត់គឺជាមេធ្មប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ