ភ្នំពេញ៖ អស់រយៈពេល ជាច្រើនខែមកហើយ តារាស្រី អ្នកនាង គឹម លីហ្សា បានចាកចេញពីប្រទេសកំណើត អូសវ៉ាលីឡើង យន្តហោះ ទៅរស់នៅសាងសុភមង្គល ជាមួយស្វាមី ជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី ហាក់មិនស្តាយស្រណោះ ចំពោះប្រជា ប្រិយភាព និងកេរ្តិ៍ឈ្មោះដែលនាងខំសន្សំ ជាច្រើនឆ្នាំមក គេសង្កេតឃើញថា សូម្បីតែជីវិត ឯកជនរបស់ពួកនាង ក៏មិនសូវបើកចំហរ ជាសាធារណៈ ដូចពេលនៅក្នុងស្រុកខ្មែរដែរ ។

តារាស្រីរូបស្រស់សាច់សខ្ចី គឹម លីហ្សា ត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាស្រីមួយដួង ដែលមានឈ្មោះបោះសំឡេងមិនអន់ទេ ក្នុងវិថីសិល្បៈ បើទោះជានាងបានផ្តាច់ខ្លួន ចេញពីសិល្បៈ ទៅសាងគ្រួសារ នៅក្រៅប្រទេសហើយក៏ដោយ ។ តែទស្សនិកជន និងអ្នកគាំទ្រ នៅតែចង់ដឹងចង់ឮ ពីជីវិតឯកជនរបស់នាងដដែល ព្រោះថា គឹម លីហ្សា ជាតារាស្រីម្នាក់ ស្ថិតក្នុងដួងចិត្តរបស់អ្នកគាំទ្រ ជាប់ជានិច្ច ទោះជាពេលនេះនាងរៀបការ ហើយក៏ដោយ ។ តែផ្ទុយទៅវិញ ចាប់តាំងពីតារាស្រីរូបនេះ បានចេញទៅក្រៅប្រទេស នាងហាក់មិនចង់បើកចំហរ ពីជីវិតឯកជន ជាសាធារណៈ ដូចតារាស្រីដទៃឡើយ ដោយសារតែចង់មាន ជីវិតផ្ទាល់ខ្លួនខ្លះ សម្រាប់គ្រួសារ ។

បើតាមប្រភព ពីអ្នកសិល្បៈ នៅជិតដិត អ្នកនាង គឹម លីហ្សា បានលួចបង្ហើបឲ្យដឹង ក្រៅផ្លូវការថា ចាប់តាំងពី លីហ្សា ចេញទៅរស់ នៅជាមួយស្វាមី ទំនាក់ទំនងនាង និងអ្នកសិល្បៈ ក៏មានគម្លាតឆ្ងាយពីគ្នា ទៅតាមហ្នឹងដែរ ។តែថ្មីៗនេះឮអ្នកសិល្បៈមួយចំនួន ដែលបានប្រាស្រ័យទាក់ទង និយាយលេងជាមួយ លីហ្សា តាមអ៊ីនធើណេត នាំគ្នានិយាយតៗគ្នាថា នាងទៅដល់ទីនោះ ស្វាមីនាង មិនឲ្យធ្វើអ្វីឡើយ ថ្នាក់ថ្នមគ្រប់យ៉ាង ហើយពេលនេះនាងកំពុង តែរៀនភាសាបន្ថែម ដើម្បីងាយស្រួលក្នុងការសម្របខ្លួន រស់នៅក្រៅប្រទេស និងបើកមុខរបរផ្សេងៗ។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា បើទោះជា លីហ្សា ចេញទៅរស់នៅក្រៅប្រទេស ជាមួយស្វាមី ក៏ពិតមែន តែនាងមិនបោះបង់ចោលសិល្បៈទាំងស្រុងទេ ប្រសិនបើមានពេលវេលា សមរម្យ នាងនឹងវិលមកចាប់ផ្តើមអាជីពនេះ ជាថ្មី ។ បើទោះជាមិនមែន ក្នុងស្រុកក៏ដោយ ព្រោះថា នាង ក៏មានទីផ្សារក្រៅស្រុកខ្លះៗដែរ ដូច្នេះអាចឲ្យនាងមានការងារច្រៀង នៅតាមរដ្ឋមួយ ចំនួន ប្រសិនបើមានបងប្អូន នៅទីនោះត្រូវការ ។ ម្យ៉ាងវិញទៀតស្វាមីរួមជាមួយ គ្រួសាររបស់ស្វាមីនាង ក៏មិនរារាំង ក្នុងការបន្ត អាជីពសិល្បៈទេ ដូចនេះគ្មានហេតុផលអីដែលនាង ត្រូវបោះបង់ចោល ប្រភពចំណូលបានមក ពីសិល្បៈ របស់ខ្លួនឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល