CamNews

ជីវប្រវត្តិនិងស្នាដៃធំៗដ៏អស្ចារ្យ របស់ លោកតា វណ្ណ មូលីវណ្ណ កាលនៅមានជីវិត

ភ្នំពេញ ៖ ជីវប្រវត្តរបស់លោក វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត ។ លោក​បាន​ទទួល​សញ្ញាបត្រ​​ទុតិយភូមិ​​ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ។

ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦ ។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស ។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៥ ។ មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ លោក​ជា​ព្រឹទ្ធបុរស​​ទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ (ចាប់​ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។

នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារបុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យអាណានិគម ។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាលសន្និសីទចតុមុខអាគារគណរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ ។

នៅ​ឆ្នាំ​១៩៦២ លោក មូលីវណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០ នាក់ ដែល​នោះ​គឺជា​សង្វៀន​ដែល​គេ​ឲ្យ​តម្លៃ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ីគ្នេយ៍។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ទៅ​ដល់​មាត្រដ្ឋាន​អូឡាំពិក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។ ដំបូង​ឡើយ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ដើម្បី​ឲ្យ​ទាន់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្បែង​កីឡា​អាស៊ី​ឆ្នាំ​១៩៦៣ តែ​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ១៩៦៤ អម​ដោយ​ហ្វូង​មនុស្ស​អបអរសាទ​រយ៉ាង​ច្រើន។ ពហុកីឡដ្ឋាន​នេះ​​បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ហ្សាលដឺហ៊្គោល នៅ​ឆ្នាំ​១៩៦៦។

នៅឆ្នាំ​១៩៦២ ដដែល​នោះ លោកក៏​បានស្ថាបនា​សាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាល​ពិព័រណ៍​ដែល​នៅ​ជិត​ខាង​ជាមួយ​នឹង​បទ​ពិសោធន៍​លំនៅដ្ឋាន​យ៉ាង​ទូលំទូលាយ។ ស្នាដៃ​មួយ​ដ៏​សំខាន់​ទៀត​របស់​លោក គឺ​ការ​រចនា​វិមានឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​មួយ​បង្ហាញ​នូវ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៥៣ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​បាទ នរោត្តម សីហនុ ដែល​ជា​អតីត​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​ឆ្នាំ​១៩៧០ សម័យ​សង្គមរាស្ត្រ​និយម ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និង​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​ឯ​ប្រទេសស៊្វីស។ លោក​បាន​ធ្វើ​ការឲ្យ UN Human Settlements Program រយៈពេល​១០​ឆ្នាំ មុន​នឹង​លោក​វិល​ត្រលប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩១។ លោក​បាន​ចូល​បំរើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

បើនិយាយអំពីស្នាដៃចំបងៗរបស់លោកវិញគឺមានដូចជា ៖

សាល​សន្និសីទចតុមុខ

វិមានឯករាជ្យ

ពហុកីឡដ្ឋានជាតិអូឡាំពិក

សំណង់«​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា​ស្នាក់នៅ​ (១៩៦៥-១៩៦៧)

វិមានរដ្ឋចំការ​មន

សាល​មហោស្រព​ជាតិសុរាម្រឹត (សាល​​មហោ​ស្រព​នេះត្រូវ​​ភ្លើង​ឆេះ​ កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​មហោស្រព​នេះ​មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ឡើយ​។)

អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​

វិទ្យាស្ថាន​ភាសា​បរទេស​ ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ រង្វាន់ និងកត្តិយស នៅឆ្នាំ២០១៣ លោក វណ្ណ មូលីវណ្ណបានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ ។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់​ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និង វប្បធម៌ ។

តាមដែលបានរៀបរាប់ខាងនេះគឺជា ជីវប្រវត្តិនិងស្នាដៃធំៗរបស់ លោកតា វណ្ណ មូលីវណ្ណ ដែលទើបទទួលមរណភាព កាលពីព្រឹកមិញនេះ នៅវេលាម៉ោង 9:45 នាទីព្រឹក នៅឯខេត្តសៀមរាប ។

ជាចុងក្រោយគេហទំព័រ Camnews ក៏សូមសម្តែងនូវភាពសោកស្តាយចំពោះការបាត់បង់អ្នកមានស្នាដៃមួយរូប នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ៕

ដោយ ៖ គន្ធា