CamNews

ចូលកាន់តំណែងបាន៣ថ្ងៃសោះ ​អធិការក្រុងម្នាក់ អាចបង្ក្រាបពួកខិលខូចបានច្រើនដល់ថ្នាក់នឹង!

(ពោធិ៍សាត់)៖ បន្ទាប់ពីចូលកាន់តំណែងបាន៣ថ្ងៃ ​អធិការនគរបាលក្រុងពោធិ៍សាត់ថ្មី លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ បាន២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតសម្ភារបានមួយចំនួន។​ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ០២ និង១៥នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិកំពង់ស្ទោង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមញៀនល្បែងស៊ីសងជល់មាន់ខាងលើនេះ មានគ្នាជាង១០នាក់ នៅពេលកម្លាំងនគរបាលទៅដល់ យើងបានឃាត់ខ្លួនមនុស្ស៥នាក់ ហើយខ្លះទៀតបានដាក់មេប្រូចបាត់ស្រមោល។​

លោកអធិការបន្តថា វត្ថុតាងដកហូតបានរួមមាន ម៉ូតូ៥គ្រឿង កៅស៊ូសង្វៀនជល់មាន់០២ផ្ទាំង ជញ្ជីញសម្រាប់ថ្លឹងមាន់១ ធុងទឹកកក១ ឆ្នាំងដាំទឹក១ ប៊ោយដួសទឹក១​ ធុងទឹក១​ ធុងប្រេងម៉ាសីុនពុះជាពីរ២​ ដ​បទឹកសុទ្ធដាក់ដីសម្រាប់ដោតធូបភ្នាល់ទឹក២​ ចាន់ដែកតូច១​ កញ្រ្ចែងតូចសម្រាប់ដាក់ស្លាបមាន់ ត្បាល់មាន់១​ និងកៅអីឈើ១។​

បច្ចុប្បន្នជនសង្ស័យត្រូវបានហៅមកធ្វើកិច្ចសន្យាអប់រំ ចំពោះវត្ថុតាងយកមករក្សាទុក និងធ្វើកំណត់ហេតុនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី​