ភ្នំពេញ៖ មួយរយៈនេះគេបានដឹងថា តារាចម្រៀងស្រីល្បីឈ្មោះ គួរសមកញ្ញា គង់ ចាន់រ៉ា បាន
ជូបប្រទះនូវបញ្ហា រឿងរ៉ាវជីវិតស្នេហារផ្ទាល់ខ្លួន ឯកជនមិនចេះចប់មិនចេះហើយ ដោយថ្មីៗនេះ
នាងបានផ្តាច់ ចំណងស្នេហ៍ដ៏ផ្អែមល្ហែម ជាមួយលោក អេឡិចហ្សូរ៉ា។

អ្វីដែលមហាជនបាន ដឹងជាងនេះទៀតនោះ ស្រីស្រស់សម្តីផ្អែម គង់ ចាន់រដ្ឋា ក៏បានបាត់បង
ឱកាសដ៏ កម្រនិងមានមួយផងដែរ គឺការចេញទៅកើបលុយ នៅឯប្រទេសអូស្ត្រាលី នាអំឡុង
រដូវកាលឱកាស បុណ្យចូលឆ្នាំថ្មី ដែននិងឈានចូលមក ដល់នាពេលខាងមុខនេះ ដោយសំអាង
លើមូលហេតុ រត់ឯកសារមិនទាន់។

ត្បិតតែតារាចម្រៀងស្រី គង់ ចាន់រដ្ឋា បានបង់ស្នេហា និង ឱកាសចេញទៅសម្តែងនៅក្រៅប្រ
ទេស ក៏ពិតមែនប៉ុន្តែមិនបានធ្វើឱ្យនាងអស់សង្ឃឹមនៅក្នុងឆាកជីវិតខ្លួនឯងនោះ ព្រោះស្របពេល
ជាមួយនេះ នាងក៏ទទួលបាន នូវឱកាសថ្មីមួយទៀត ដើម្បីបង្ហាញខ្លួនតាម រយៈការសម្តែងខ្សែ
រឿង ខ្នាតធំជាមួយក្រុមផលិតក របស់ហូលីវូត ដ៏កម្រនិងមានផងដែរ។

ជូបជាមួយគេហទំព័រLooking TODAY តាមទូរស័ព្ទនារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ នេះ
តារាចម្រៀងចេញ មកពីសៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋា បាននិយាយប្រាប់ ទាំងអារម្មណ៍
សប្បាយចិត្តថា ចាស...បង! ប្រហែលជាស្អែកឬ មួយខានស្អែកនេះខ្ញុំចុះ ទៅថតរឿងនេះហើយ។
ចំពោះខ្សែរឿងដែលនាង និងចូលខ្លួនសម្តែងនោះ មានចំណងជើងថា The rad of Freedom
ហើយក្នុងសាច់រឿងនេះ សម្តែងបែបលក្ខណៈ ជំនាន់ឆ្នាំ១៩៧០-១៩៧៥។

គង់ ចាន់រ៉ា បាននិយាយឱ្យដឹងថា នៅក្នុងខ្សែរឿងនេះគេតម្រូវ ឱ្យកញ្ញាធ្វើជាតួឯកស្រី ចំណែក
ឯតួឯកប្រុស ដែលសម្តែងជាមួយនោះ គឺតម្រូវលើលោក ញ៉ែម សុគន្ធ រួមជាមួយនិងក្រុម តួ
សម្តែងមកពី ហូលីវូតផងដែរ។ ភាពយន្តនេះជាប្រភេទ ខ្សែរឿងដុំខ្នាតធំ ហើយដឹកសម្តែង
ដោយក្រុមបច្ចេកទេស មកពីបរទេស។

ចំពោះទីតាំងដែលជ្រើសរើស សម្តែងជាជំហានដំបូង ក្នុងប្រទេសកម្ពុជានោះ ត្រូវបានតារា
សម្តែងស្រី ដែលកំពុងមាន ប្រជាប្រិយភាព កញ្ញា គង់ ចាន់រដ្ឋា ប្រាប់ឱ្យដឹងថា ទីតាំង និង
កន្លែងដែលចុះទៅ ថតដំបូងគឺនៅឯ ខេត្តកំពត។

ជាមួយនិងឱកាស សម្តែងជាលើកដំបូង ហើយបានដំណែងជា តួឯកស្រីនេះដែរកញ្ញា គង់
ចាន់រដ្ឋា បានបង្ហាញពី ចំណាប់អាម្មរណ៍សប្បាយ រីករាយ ហើយក៏បានដាក់ក្តីសង្ឃឹមថា
នឹងទទួលការគាំទ្រពី សំណាក់មហាជនជនទូទៅ ក្រោយពីខ្សែរឿងនេះបាន ចាក់បញ្ចាំងជា
លើកដំបូងនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល