ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ស្អែកនេះ នឹងបើកកិច្ចប្រជុំមួយ ពន្យល់ពីការធ្វើប៉ាស្ព័រ (លិខិតឆ្លងដែន) ដោយកំណត់យក ប្រាក់តែ៤ដុល្លារប៉ុណ្ណោះ ក្រោមអធិបតីភាព លោក រដ្ឋមន្រ្តី អ៊ិត សំហេង នាទីស្តីការក្រសួង។

កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចេញអនុក្រិត្យ ស្តីពី ការផ្តល់លិខិតឆ្លងដែនធម្មតា ជូនពលករ ពលការិនី និងសិស្ស និស្សិតខ្មែរ ដោយគ្រាន់តែបង់ប្រាក់ចំនួន៤ដុល្លារ។ បើតាមមន្រ្តីនៅក្នុងក្រសួងការងារ បានបង្ហើបឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកឡើង ពីការបញ្ជូនពលករខ្មែរខុសច្បាប់ រាប់ម៉ឺននាក់ពីប្រទេសថៃ មកកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពលករខ្មែរ នៅតែបន្ត ចាកចេញ ពីប្រទេសថៃដោយមានចំនួនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយសម្រាប់ ប្រជាពលករ នៅតែបន្តឆ្លងចូលមក ប្រទេសកម្ពុជា តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតកើនឡើងដដែល៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល