CamNews

"ផ្លូវការ" បច្ចេកវិទ្យាថ្មី បំភ្លឺថា ទីក្រុង អាថ៌កំបាំង អង្គរ ធំហួសការស្មាន ប៉ុន ទីក្រុង ភ្នំពេញ

(អូស្ត្រាលី)៖ ក្រោយពីបានធ្វើការសិក្សា និងប្រើប្រាស់បច្ចេក​វិទ្យាកាំរស្មីឡាស៊ែរ អស់រយៈពេល ១០ឆ្នាំមកនេះ ក្រុមអ្នកបុរាណ​វិទូអូស្ត្រាលី ដែលដឹកនាំលោក​​ Damian Evans បានប្រកាសជាផ្លូវការ​នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ ២០១៦នេះថា ទីក្រុងអង្គររបស់អតីត អធិរាជាណាចក្រខ្មែរ ដែលមានឥទ្ធិពលខ្លាំងពីសតវត្សរ៍ ទី០៩ ដល់សតវត្សរ៍ទី១៥ នោះពិតជាមានទំហំធំធេង លើសពីអ្វីដែលអ្នកបុរាណវិទូនានាបានកំណត់ និងកត់ត្រាទុកក្នុង​សៀវភៅ កន្លងមកទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិច។

លទ្ធផលនៃការស្រាវជ្រាវខាងលើនេះ បុរាណវិទូ Evans បានមកពីការសិក្សា និងគូសវាសផែនទីរួមគ្នា​ជាមួយក្រុម ការងារទៅលើផ្ទៃដី១.៩០១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីនេះ មានទំហំប្រហាក់ប្រហែលនឹងទីក្រុងភ្នំពេញ នាពេល​បច្ចុប្បន្ននេះដែរ។ នេះជាលទ្ធផលនៃការអះអាង តំណាក់កាលដំបូង ដែលក្រុមបុរាណវិទូអូស្ត្រាលី អះអាងថា នឹងបន្តការងារនេះ​ទៅមុខទៀត ដើម្បីស្វែងរកដានបន្សល់ទុកពីបុរាណ របស់អតីតមហានគរខ្មែរ និងទំហំជាក់លាក់ ដែលគេប្រាកដណាស់ ថាពិតជាធំធេងលើសពីអ្វី ដែលគេធ្លាប់ដឹងឮ កន្លងមកទៅទៀត។

លោក Evans ក៏បានបញ្ជាក់ទៀតថា ផែនទីថ្មីរបស់ទីក្រុងអង្គរ នឹងអាចបង្ហាញពីសក្ករាជដំបូង ដែលមនុស្ស​ចាប់ផ្តើម មានគំនិតកែប្រែភពផែនដី ដែលគេរស់នៅ ដោយការជីកដៃ​ទន្លេបង្ហូរទឹក ឬបង្កើតបឹងស្តុកទឹក ហើយនឹងការកាប់ព្រៃឈើ រានយកដីបង្កើតទីក្រុង ដែលបានកើតឡើងរាប់ពាន់ឆ្នាំមកហើយ មុនអ្វីដែលយើងធ្លាប់បានកត់ត្រា ពីមុនមកទៅទៀត។ វាក៏បានបញ្ជាក់ថាផងដែរថា ការមើលស្រាលមនុស្សសម័យបុរាណរបស់យើង កន្លងមកនេះគឺខុសទាំងស្រុង។ បច្ចុប្បន្ន នេះការសិក្សា មិនទាន់បញ្ចប់នោះទេ ដោយក្រុមបុរាណវិទូ នឹងធ្វើការសិក្សាបន្ថែម ដើម្បីឈានទៅរកការគូសវាស ផែនដីទីថ្មី ដែលបង្ហាញពីទំហំជាក់លាក់​នៃតំបន់អង្គរ និង ធ្វើការលុបចោល នូវផែនទីចាស់៕

ប្រភព ៖ Washington Post

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង